ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្ដម ទន់ សារ៉ាត ដឹកនាំមន្ត្រីអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ជូនពរ ឯកឧត្តមខៀវ កាញារីទ្ឋរដ្ឋមន្រ្តីក្រសួងព័ត៌មាន

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

នាព្រឹក ថ្ងៃព្រហស្បតិ៍៤ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដឹកនាំដោយឯកឧត្ដម ទន់ សារ៉ាត ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា មានកិត្តិយសទទួលបានការអនុញ្ញាតចូលជូនពរថ្ងៃខួបកំណើតនិងសម្តែងការអបអរសាទរ ជូនចំពោះ ឯកឧត្តមខៀវ កាញារីទ្ឋ ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋសភាជាតិផ្តល់ការទុកចិត្តតែងតាំងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។