ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកស្រីតិមា វិច្ឆិកាល នាយករងទីចាត់ការ ផែនការនិងវិនិយោគ ត្រូវបានប្រកាសតែងតាំងជានាយករងរដ្ឋបាលរាជធានីភ្នំពេញ(មានវីដេអូ)

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖លោកស្រីតិមា វិច្ឆិកាល នាយករងទីចាត់ការ ផែនការនិងវិនិ យោគរដ្ឋ បាល រាជ ធានីភ្នំពេញ ត្រូវបានប្រកាសតែងតាំងជានាយករងរដ្ឋបាលរាជធានីភ្នំពេញ និងមន្ត្រី ចំនួន ៨នាក់ទៀតក៏ត្រូវបានប្រកាសជាអនុប្រធានទីចាត់និងអនុប្រធានអង្គភាពរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ។


ពិធីប្រកាសតែងតាំងនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១២ កញ្ញា ២០១៨ក្នុងកិច្ចប្រជុំ គណៈ បញ្ជា ការឯកភាពរាជធានីភ្នំពេញ ក្នុងអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ភ្នំ ពេញ កិច្ចប្រជុំនេះ មានការចូលរួមពី អភិបាលរងរាជធានី មេបញ្ជាការកងរាជអាវុធហត្ថរាជ ធា នី ភ្នំពេញ តំណាងស្នងការនគរបាលរាជធានីភ្នំពេញ អភិបាលគ្រប់ខណ្ឌ នាយកគ្រប់មន្ទីរ និង មន្ត្រីរសំខាន់ៗជាច្រើនរូបទៀត ។


គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនោះអង្គប្រជុំបាន លើក ឡើងពីរបាយការណ៍ការស្តីពីការរៀបចំសណ្តាប់ធ្នាប់នៅរាជធានីភ្នំពេញ ការរៀបចំ សណ្តាប់ ធ្នាប់នៅតាមទីផ្សារ ពិសេសនៅ ផ្សារដើមគរ និងការរៀបចំសណ្តាប់ ធ្នាប់ផ្លូវ១១ខ្សែនៅ ក្នុង រាជ ធានីភ្នំពេញ។

របាយការណ៍ការស្តីពីការងារការពង្រឹងការអនុវត្តច្បាប់ចរាចរផ្លូវគោក ការងារត្រួតពិនិត្យអាវុធ ជាតិផ្ទុះនិងសារធាតុញៀន ដែលអនុវត្តនៅទូទាំង១២ខណ្ឌក្នុងរាជធានីភ្នំពេញ ។ របាយ ការណ៍ សកម្មភាពរបស់អតីតសកម្មជនរបស់បក្សសង្គ្រោះជាតិនៅក្នុងមូលដ្ឋាននីមួយៗ របាយការណ៍ ស្តីពីការងារចុះកិច្ចសន្យាជាមួយម្ចាស់ក្លឹបកំសាន្ត អាជីវកម្មក្នុងវិស័យទេសចរណ៍ រាជធានីភ្នំ ពេញ និងកាេលុបបំបាត់ការប្រើប្រាស់ ការជួញដូរចែកចាយគ្រឿងញៀនផងដែរ ។