ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌមានជ័យ បាន​អញ្ជើញចុះ ពិនិត្យមើលផ្លូវមួយខ្សែ មិនទាន់មានប្រពន្ធ័លូ តាមការស្នើរសុំ និងឲ្យមន្ត្រីជំនាញសិក្សាបន្ទាន់ ដើម្បីរៀបចំគម្រោងនេះឲ្យបានឆាប់!

រាជធានីភ្នំពេញ​ ៖ នៅម៉ោង១៧:​៣០នាទី ល្ងាច ថ្ងៃសុក្រ ១២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌមានជ័យ បានចុះពិនិត្យស្ថានភាពផ្លូវមួយខ្សែ ប្រវែង២៧២ម៉ែត្រ និងទទឹង៣ម៉ែត្រ ដែលមិនទាន់មានប្រពន្ធ័លូ តាមការស្នើរសុំជួួយដោះស្រាយ ពីប្រជាពលរដ្ឋជាង៣០គ្រួសារ ដែលរស់នៅក្រុមទី២ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ។

បើតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានថា រដ្ឋបាលសង្កាត់ ស្ទឹងមានជ័យទី១ បាន​ដាក់គម្រោងអភិវឌ្ឍឆ្នាំ២០១៩ ចំពោះផ្លូវ និងប្រពន្ធ័លូ ដែលនៅសេសសល់ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ។ ជាមួយ​គ្នានេះលោក​ ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​ បានឲមន្ត្រីជំនាញសិក្សាមើលអោយបានលឿនបំផុត ដើម្បីរៀបចំគម្រោងនេះឲ្យបានទាន់ពេលជូនប្រជាពលរដ្ឋ។

ដោយឃើញមានការយកចិត្តទុកដាក់ភ្លាមបែបនេះ ប្រជាពលរដ្ឋ​ដែលរស់នៅក្នុងសង្កាត់សឹ្ទងមានជ័យ១ ខណ្ឌមានជ័យ បានសម្ដែងការអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ដែលចំណាយពេលវេលាដ៏មានតម្លៃ ចុះមកសួរសុខទុក្ខផ្ទាល់ ក្នុងភូមិយើងខ្ញុំ អំពីបញ្ហាខ្វះខាតលូទឹកស្អុយប្រើប្រាស់ដែល យើងខ្ញុំបានស្នើរកាលពីពេលថ្មីៗនេះ យើងខ្ញុំទាំងអស់គ្នាសូមកោតសសើទឹកចិត្តដ៏ល្អបំផុតរបស់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ដែរបានចុះជួយដោះស្រាយបញ្ហាសុខទុក្ខក្នុងភូមិយើងខ្ញុំ យើងខ្ញុំទាំងអស់ សូមជូនពរអោយលោកអោយមាន សុខភាពល្អ កលាំងមាំមួន នឹង ក្រុមគ្រួសារលោកជួបប្រទះតែ ពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណះ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕