ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អមដំណើរដោយឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលរបស់អ្នកស្ម័គ្រចិត្ត ICT កម្ពុជា

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែស្រាពណ៍ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមត្រាំ អុីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អមដំណើរដោយឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម កែវ ពៅ ប្រធានមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលរបស់អ្នកស្ម័គ្រចិត្ត ICT កម្ពុជា ក្រុមការងារក្រសួង ថ្នាក់ខេត្ត សមាសភាពចូលរួមសរុបមានចំនួន ១៩៩ នាក់ ។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជួយឧបត្ថម្ភដល់អាជ្ញាធរឃុំចំនួន ០៣ ឃុំ ក្នុង០១ឃុំទទួលបាន កង់ ០២ គ្រឿង ទូរស័ព្ទដៃស្មាតហ្វូន ០២ គ្រឿង សៀវភៅមេរៀន ICT ០៤ ក្បាល ផងដែរ ៕