ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន ចុះពិនិត្យការងារបង្កបង្កើនផលនៅឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃសៅរ៍ ១៣រោច ខែស្រាពណ៍ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី​០៨​ ខែកញ្ញា​ ឆ្នាំ២០១៨ ឯកឧត្ដមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានជួយខេត្តកំពង់ឆ្នាំង​ រួមជាមួយក្រុមការងារ បានអញ្ជើញពិនិត្យការងារបង្កបង្កើនផលស្រូវរដូវវស្សា និងស្ថានភាពទឹកភ្លៀង ព្រមទាំង សួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិអណ្ដូងចេក ឃុំជើងគ្រាវស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕