ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លិខិតអបអរសាទរឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានពីក្រុមសកម្មជនយុវជនក្រសួងព័ត៌មាន

រាជធានីភ្នំពេញ៖នៅក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏ឧត្តុងឧត្តមនេះ យើងខ្ញុំទាំងអស់គ្នាជាក្រុមសកម្មជនយុវជនក្រសួងព័ត៌មាន សូមគោរពអបអរសាទរដោយក្តីរំភើបរីករាយយ៉ាងក្រៃលែង ជូនចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងឱកាស ដែល ឯកឧត្តម ត្រូវបានរដ្ឋសភានីតិកាលទី៦ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត និងតែងតាំងជា រដ្ឋមន្រ្តីក្រសួងព័ត៌មាន សម្រាប់អណត្តិទី៦ នៃរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្តមរដ្ឋមន្រ្តី សូមទទួលបាននូវសុខភាពល្អ ជន្មាយុយឺុនយូរ ប្រាជ្ញា ឈ្លាសវៃ និងទទួលបាននូវជោគជ័យថ្មីៗ បន្ថែមទៀតជូនប្រជាជន និង ប្រទេសជាតិ ជាពិសេស បន្តដឹកនាំអភិវឌ្ឍន៍វិស័យព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា អោយកាន់តែរីកចម្រើន៕