ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អបអរសាទរ និងសូមគោរពជូនពរចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងតំណែង រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ពីខ្ញុំបាទ ងឿន ច័ន្ទលីន ប៉ូឡែន ព្រមទាំងសមាជិក សមាជិកានៃគណកម្មាធិការ សហភាពសហព័ន្ធសារព័ត៌មានកម្ពុជា វិស័យព័ត៌មាន

សូមអបអរសាទរជូនចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងតំណែង រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦។ យើងខ្ញុំទាំងអស់គ្នាជាក្រុមសកម្មជនយុវជនក្រសួងព័ត៌មាន សូមគោរពអបអរសារទរដោយក្តីរំភើបរីករាយយ៉ាងក្រៃលែង ជូនចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានតែងតាំង ជារដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់អណត្តិទី៦ នៃរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរ ឯកឧត្តមរដ្ឋមន្រ្តី ទទួលបាននូវសុខភាពល្អ ជន្មាយុយឺុនយូរ ប្រាជ្ញាឈ្លាសវៃ និងទទួលបាននូវជោគជ័យថ្មីៗ បន្ថែមទៀតជូនប្រជាជន និងប្រទេសជាតិ ជាពិសេសបន្តដឹកនាំ និងអភិវឌ្ឍន៍វិស័យព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជាអោយកាន់តែមានការរីកចម្រើន៕