ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សូមគោរពជូនពរ និង អបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ ពីក្រុមការងាររៀបរៀងទស្សនាវដ្តី(Kambuja) នៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP

សូមគោរពជូនពរ និង អបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ ពីក្រុមការងាររៀបរៀងទស្សនាវដ្តី(Kambuja) នៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។ ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានរដ្ឋសភាជ្រើសតាំង ជារដ្ឋមន្រ្តីក្រសួងព័ត៌មាន អណត្តិទី៦ និងទទួលបានការគាំទ្រនិង លើកទឹកចិត្តផ្ទាល់ពី សម្តេចតេជោ នាយករដ្ឋមន្រ្តី។

ក្នុងឱកាសដ៏នក្ខត្តឬក្សនេះ សូមប្រសិទ្ធពរបវរមហាប្រសើរជូន ឯកឧត្តម សូមទទួលបាននូវ ប្រាជ្ញាឈ្លាសវៃ កម្លាំងពលំ មាំមួន ជន្មាយុយឺនយូរ និងសម្រេចជោគជ័យថ្មីៗបន្ថែមទៀត ដ៏ត្រចះត្រចង់ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម ចំពោះប្រជាជន និងប្រទេសជាតិ  ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏មហាវិសេសវិសាលនេះ យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំ ប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខជូនដល់ ឯកឧត្តម និង លោកជំទាវ ព្រមទាំងបុត្រី សូមសមប្រកប តែសេចក្តីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕