ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សូមគោរពជូនពរ និងអបអរសាទរពី ប្រធាន ថ្នាក់ដឹកនាំ ទីប្រឹក្សា លេខាធិការដ្ឋាន និងគ្រួសារ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាដោយស្មោះអស់ពីដួងចិត្តជូន ឯកឧត្តម មុន រ៉ាម៉ាឌី  អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន

សូមគោរពជូនពរ និងអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូន ឯកឧត្តម មុន រ៉ាម៉ាឌី អនុរដ្ឋលេខាធិការ  ក្រសួងព័ត៌មាន។ ក្នុងឱកាសត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៦។ យើងខ្ញុំសូមគោរពជូនពរ ឯកឧត្តម ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍន៍ និងរីកចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ។

ហើយជាចុងក្រោយ យើងខ្ញុំសូមគោរពជូនពរ ឯកឧត្តម និង លោកជំទាវ ជួបតែសុភមង្គលវិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឈ្លៀងឃ្លាតឡើយ៕