ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋសភាបោះឆ្នោតជ្រើសរើសប្រធានរដ្ឋសភា អនុប្រធានទី១ អនុប្រធានទី២ និងប្រធានគណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨–  បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូង សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦  សម្ដេច អគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាព នៃ អាណត្តិរបស់សមាជិកនីមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា នីតិកាលទី៦មក នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ រដ្ឋសភានឹងធ្វើការបោះឆ្នោតដើម្បីជ្រើសតាំងប្រធាន អនុប្រធាន រដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មាការជំនាញទាំងអស់ នៃរដ្ឋសភា និង ផ្ដល់សេចក្ដីទុកចិត្តចំពោះរាជរដ្ឋាភិបាល។ ជាមួយគ្នានេះដែរ សមាជិក សមាជិកការ រដ្ឋសភា បានបោះឆ្នោតគាំទ្រ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងលោកជំទាវ ឃួង សុដារី អនុប្រធានទី២រដ្ឋសភា។ ដោយឡែកសម្រាប់គណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា រួមមាន៖ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា(គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យ បណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា)។ ឯកឧត្តម ជាម យៀប ប្រធានគណៈ កម្មការទី២ នៃរដ្ឋសភា(គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម)។ ឯកឧត្តម ជា វណ្ណដេត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា(គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក)។ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា(គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ)។ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា(គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ ឃោសនាការ និងព័ត៌មាន)។ ឯកឧត្តម ប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា (គណៈកម្មការនីតិកម្ម និងយុត្ដិធម៌)។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា(គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេស ចរណ៍)។ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា(គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង កិច្ចការនារី)។ លោកជំទាវ ងិន សុផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា(គណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់)។ ឯកឧត្តម ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា(គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ)៕

ដោយ អ៊ុន រិទ្ធី