ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោនាយករដ្ឋមន្ត្រីរម្លឹកសមាជិកសភា ដែលមានឈ្មោះក្នុងសមាជិក រាជរដ្ឋាភិបាលអាណត្តិទី៦ លាលែងពីមុខតំណែង

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ — បន្ទាប់ពីការបោះឆ្នោតជាកញ្ចប់ផ្ដល់សេចក្ដីទុកចិត្តពីរដ្ឋសភា សម្រាប់សមាសភាពរា​ជ រ​ដ្ឋា​ភិបាល​អាណត្តិទី៦ ក្នុងសម័យប្រជុំនាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមាន សំឡេងគាំ​ទ្រ​ពី​សមាជិកសមាជិការដ្ឋសភាចំនួន១២៥រូបនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គម​ហា​​សេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍រម្លឹកដល់សមាជិក សមាជិកាសភា​ទាំង​អ​ស់​ ដែលមានឈ្មោះក្នុងជួររាជរដ្ឋាភិបាល ត្រូវលាលែងពីមុខតំណែង សមាជិករដ្ឋសភា។

សម្ដេចតេជោថ្លែងថា តាមគោលការណ៍កំណត់ អ្នកដែលនូវកាន់តួនាទីខាងផ្នែក​រាជ​រដ្ឋា​ភិបាល គឺទុកនៅជាសមាជិកសភាត្រឹមតែនាយករដ្ឋមន្ត្រី ព្រោះនាយករដ្ឋមន្ត្រីមានចែងក្នុង​រដ្ឋ​ធម្មនុញ្ញគឺត្រូវតែជាសមាជិករដ្ឋសភា ហើយក្រៅពីនោះគឺឧបនាយករដ្ឋមន្ត្រី។ ឯថ្នាក់​ចាប់​ពី​ថ្នាក់​ទេសរដ្ឋមន្ត្រី រហូតចុះមកដល់ក្រោមគឺ ត្រូវលាលែងពីសមាជិករដ្ឋសភា។ ដូច្នេះឯកឧត្ដម លោកជំទាវមួយចំនួន ដែលជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ដែលជាសមាជិករាជរដ្ឋា​ភិបាល​ក៏​ត្រូវ​លាលែង។ ​បន្ទាប់មកទៀត ឯកឧត្ដម លោកជំទាវ ដែលជាប្រតិភូអមនាយករដ្ឋមន្ត្រី ឬក៏​ជា​រដ្ឋ​លេខាធិការក៏សូមមេត្តាដាក់ពាក្យលាលែងផងដែរ ដើម្បីបង្កើតឱកាសសម្រាប់អ្នកជំនួសថ្មី​ម​ក​កាន់ទីកន្លែងនៅក្នុងរដ្ឋសភា ឯថ្នាក់រដ្ឋលេខាធិការ រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រីគឺត្រូវ​ធ្វើការខាង​រា ជ​​រដ្ឋាភិបាល។

សម្ដេចតេជោបានអះអាងនៅចំពោះមុខរដ្ឋសភាថា ក្នុងនាមជាប្រមុខនៃរាជ​រដ្ឋា​ភិ​បាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ខ្ញុំក៏សូមសន្យា និងធ្វើការប្ដេជ្ញាជាឱឡារិក ចំពោះ​បងប្អូ​នជនរួមជាតិនៅទូទាំងប្រទេសថា ខ្ញុំនឹងប្ដូរផ្ដាច់ដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិ ធា​នា​អនុវត្តន៍ឱ្យបានសម្រេចជោគជ័យ នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលជាការ​ស​ន្យា​​រ​បស់គណបក្សប្រជាជនជូនដល់ប្រជាពលរដ្ឋនូវមុនការបោះឆ្នោត ហើយដែលទើបនឹង​ត្រូ​វ​បាន​ដាក់ជូនរដ្ឋសភាដ៏ឧត្ដុង្គឧត្ដមនាពេលនេះ។ ពិសេសផ្ដោតការយកចិត្តទុកដាក់លើវិធាន​កា​រ​​ជាក់​ស្ដែងជាអាទិភាពទាំង៤ ដែលនឹងត្រូវដាក់ឱ្យអនុវត្តន៍នៅឆ្នាំ២០១៩ រួមមាន៖

១. បន្ត​បង្កើ​ន​ប្រាក់​​ឈ្នួលពលកម្មរបស់កម្មករនិយោជិត និងរៀបចំបើកប្រាក់ឈ្នួលពលកម្មក្នុង រយៈពេល​ពីរ​ស​ប្ដាហ៍ម្ដង។

២. បន្តបង្កើនបៀវត្សរ៍ និងប្រាក់សោធននិវត្តន៍ ជូនមន្ត្រីរាជការ គ្រប់ប្រភេទ ព្រ​ម​ទាំ​ងនិវត្តន៍ជន និងអតីតយុទ្ធជន និងរៀបចំបើកបៀវត្សរ៍ និងប្រាក់សោធន និវត្តន៍ ក្នុងរយៈ​ពេ​ល​ពីរសប្ដាហ៍ម្ដង តាមប្រព័ន្ធធនាគារ។

៣. បញ្ចុះថ្លៃអគ្គិសនីតាមកម្មវិធី និងតារាងថ្លៃជាក់​លា​ក់​ នៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០។ ៤. ដាក់ឱ្យអនុវត្តន៍នូវកម្មវិធីគាំពារ សង្គមជា​អាទិភាពមួយ​ចំ​​នួនរួមមាន៖ ទីមួយៈ កម្មវិធីឧបត្ថម្ភស្ត្រីមានផ្ទៃពោះ និងកុមារក្រោម ពីរឆ្នាំនៃគ្រួសារក្រីក្រ។

ទីពីរៈ របបហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងទីបីៈ អនុវត្តន៍របបសោធន​សម្រាប់កម្មករ​និ​យោជិត​៕

ដោយ ជឹម ណារី