ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ទន់ សារ៉ាត ផ្ញើសារលិខិតជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងឱកាសដែលឯកឧត្តមត្រូវបានតែងតាំងជា រដ្ឋមន្ត្រីសួងព័ត៌មាន សម្រាប់រាជរដ្ឋាភិបាលអាណ្តតិទី៦

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ និង លោក ប៊ូ ម៉េង យូ៖

ឯកឧត្តមរដ្ឋមន្រ្តី ជាទីគោរព!

ក្នុងឱកាសដែល ឯកឧត្តមត្រូវបានតែងតាំងជា រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី៦ ក្នុងនាមថ្នាក់ដឹកនាំនិងមន្រ្តីបុគ្គលិករាជការ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមគោរពជូនពរ ឯកឧត្តមទទួល បាននូវសុខភាពបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ និងទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងការដឹកនាំក្រសួងព័ត៌មានរីកចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័កសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សា ឯកឧត្តមនិង លោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមបានជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។