ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោនាយករដ្ឋមន្ត្រីណែនាំឱ្យមន្ត្រីក្នុងជួររាជរដ្ឋាភិបាល​លាលែង​តំណែងពីសមាជិក​រដ្ឋ​សភា

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោក វ៉ាង ភក្តី

ភ្នំពេញ៖ សម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំឱ្យសមាសភាពរបស់​រាជ         រដ្ឋា​​​ភិ​​បាល​​​​​លាលែង​ពី​តំណែង​ជាសមាជិករដ្ឋសភា មុននឹងចូលកាន់តំណែងក្នុងជួររាជរដ្ឋាភិបាល​​សម្រាប់​អនុវត្ត​​ការងារ​បម្រើប្រជាពលរដ្ឋក្នុងអាណត្តិថ្មីចាប់ពីឆ្នាំ២០១៨នេះ រហូតដល់ឆ្នាំ២០២៣។

          សម្តេចតេជោ ​ហ៊ុន សែន មានប្រសាសន៍ថា ក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា បានកំណត់ថា អ្នក​ដែល​​​​កាន់នូវតួនាទីក្នុងផ្នែករាជរដ្ឋាភិបាល គឺទុកនៅជាសមាជិករដ្ឋសភាត្រឹមតែនាយករដ្ឋមន្ត្រី និង​​ថ្នាក់​ឧបនាយក​​រដ្ឋមន្ត្រីប៉ុណ្ណោះ ចំណែកចាប់ពីថ្នាក់ទេសរដ្ឋមន្ត្រីចុះរហូតមក គឺត្រូវ​លាលែងពី​សមាជិក​​​​រដ្ឋ​​​សភា។

          ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋសភាដឹកនាំ ដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះ បានបោះឆ្នោតផ្តល់ សេចក្តីទុកចិត្តរៀបចំក្បាលម៉ាស៊ីនរបស់រាជរដ្ឋាភិបាលថ្មី សម្រាប់អនុវត្ត​​ការងាររបស់ខ្លួនតាមផ្នែក​​​ជំនាញ​​នីមួយៗ ស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។

សម្តេចតេជោ បានបញ្ជាក់ថា ​ក៏នឹងមានសមាជិកសមាជិកា ​លាលែង​តំណែងជាសមាជិក​រដ្ឋ​សភាបន្តទៀត នៅពេលត្រូវតែងតាំងក្នុងសមាសភាព​របស់រាជរដ្ឋាភិបាល ដោយព្រះរាជក្រិត។

          រដ្ឋសភា នៅព្រឹកមិញនេះ បានរៀបចំក្បាលម៉ាស៊ីនរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់​អាណត្តិទី៦ ដោយមានថ្នាក់ឧបនាយករដ្ឋមន្ត្រីត្រូវបានតម្លើងដល់១០រូបមានដូចជា៖ សម្តេច​ក្រឡាហោម ស ខេង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចពិជ័យ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ហោ ណាំហុង លោកជំទាវ ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម ប៊ិន ឈិន រដមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម យឹម ឆៃលី ប្រ​ធាន​​​ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍​វិស័យ​​កសិកម្ម​ និង​ជន​បទ ឯកឧត្តម កែ គឹមយ៉ាន ទទួលបន្ទុកជា​​ប្រធាន​​​​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​​ការបរទេស និង​​​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​។

          រីឯ ថ្នាក់ទេសរដ្ឋមន្ត្រី មានចំនួន១១រូបគឺ ឯកឧត្តម ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ ឯកឧត្តម ប៉ុល សារឿន ទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម គន់ គីម ទទួលបន្ទុក​​បេសក​កម្មពិសេស ឯកឧត្តម មាស សុភា ទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រី​​ក្រសួង​​ឧស្សាហ​កម្ម និងសិប្បកម្ម ឯកឧត្តម ញឹម វណ្ណដា ទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋ​​មន្ត្រី​ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ឱម យិនទៀង ទទួលបន្ទុក​​​បេសក​​កម្ម​ពិសេស ឯកឧត្តម អៀង ម៉ូលី ទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម វ៉ា គឹមហុង ទទួលបន្ទុក​​បេសក​​កម្ម​ពិសេស ឯកឧត្តម យឹម ណុលឡា ទទួលបន្ទុកបេសកកម្មពិសេស លោក ហ៊ឹម ឆែម រដ្ឋមន្ត្រី​​​ក្រសួង​​ធម្មការ និងសាសនា ឯកឧត្តម ជិន ប៊ុនស៊ាន ទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម ហូ សិទ្ធី ទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម ឃុន ហាំង ទទួលបន្ទុកបេសក​​​កម្ម​​ពិសេស ឯកឧត្តម លី ធុជ ទទួលបន្ទុកបេសកកម្មពិសេស និងឯកឧត្តម អូស្មាន ហាស្សាន់ ទទួល​​​បន្ទុក​​បេសកកម្ម​​​ពិសេស​។ ចំណែករដ្ឋមន្ត្រីប្រចាំក្រសួង​​​ផ្សេង​ទៀត គឺរក្សាដូចនៅក្នុង​​អាណត្តិទី៥​​ដដែល។

ដោយឡែក ឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង ត្រូវបានប្រកាសតំណាង​​ជារដ្ឋ​​លេខា​​ធិការក្រសួងអប់រំ យុវជន និងកីឡា៕