ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក ត្រាំ ថា អាចជួបលោក រូហានី នៅឯ អ.ស.ប

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ — ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ( Donald Tvump ) បាននិយាយនៅក្រុងវ៉ាស៊ីងតោន កាលពីថ្ងៃពុធថា វាអាចមានលទ្ធភាពសម្រាប់លោក ដើម្បីជួបជាមួយសមភាគីអ៊ីរ៉ង់របស់លោក គឺលោក ហាស្សានរូហានី ( Hassan Rouhani ) នៅពេលក្រោយនៅឯ អ.ស.ប ។

ថ្លែងនៅកិច្ចប្រជុំទ្វេភាគីមួយជាមួយ Amir Sheikh Saba Al- Ahmed Al-Jaber Al- Sabah នៃប្រទេសគុយវ៉ែត ដែលកំពុងធ្វើទស្សនកិច្ច លោក ត្រាំ បាននិយាយថា« អ្វីៗអាចធ្វើទៅបាន »ចំពោះកិច្ចប្រជុំនេះ។

លោកបាននិយាយថា មិនថា គេចង់ធ្វើកិច្ចចរចាឬមិនចង់នោះទេ រឿងនេះស្រេចលើពួកគេទេ មិនមែនស្រេចលើខ្ញុំឡើយ ។ យើងតែងចង់ធ្វើជានិច្ច យើងនឹងឃើញនូវអ្វីដែលនឹងកើតឡើង ។ លោក ត្រាំ បាននិយាយកាលពីថ្ងៃទី៣០ ខែកក្កដា ថា លោកត្រៀមខ្លួនជួបជាមួយលោក រូហានី ដោយគ្មានលក្ខខ័ណ្ឌជាមុន ។

លោក ត្រាំ បាននិយាយថា ខ្ញុំនឹងជួបអ្នកណាមួយ ។ ខ្ញុំមានជំនឿក្នុងកិច្ចប្រជុំ ។ពួកគេចង់ជួបខ្ញុំ នឹងជួប ។ ពេលណាមួយដែលពួកគេចង់ ។ ល្អសម្រាប់ប្រទេសនេះ ។ ល្អសម្រាប់ពួកគេ ។ ល្អសម្រាប់យើង ។ នឹងល្អសម្រាប់ពិភពលោក ។
តែយ៉ាងណាក៏ដោយកាលពីក្នុងខែសីហា ស.រ.អា បានដាក់ទណ្ឌកម្មឡើងវិញលើប្រទេសអ៊ីរ៉ង់ ដែលបានផ្អាកនៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ ២០១៥ ជាសំខាន់មួយនោះ ។

លោក រូហានី បាននិយាយក្នុងការឆ្លើយតបថា ប្រជាជនអ៊ីរ៉ង់នឹងធ្វើឱ្យ ស.រ.អា មានការស្តាយ ក្រោយចំពោះការដាក់ទណ្ឌកម្មឡើងវិញរបស់ខ្លួននេះ ។ លោកក៏បាននិយាយផងដែរថា រដ្ឋការអាម៉េរិកមិនគួរឱ្យជឿទុកចិត្តទេ សម្រាប់កិច្ចចរចាណាមួយ នោះ បន្ទាប់គេបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ដូច្នេះកិច្ចចរចាជាមួយការដាក់ទណ្ឌកម្ម មិនមានន័យឡើយ ។

មេដឹកនាំកំពូលអ៊ីរ៉ង់​លោក អាយ៉ាតូឡា អាលី ខាមេនី ( Ayatollah Ali Khameuei ) ក៏បាននិយាយ ថ្មីៗនេះផងដែរថា កិច្ចចរចាណាមួយជាមួយ ស.រ.អា ដើម្បីដោះស្រាយបញ្ហា ដែលមានស្រាប់ គឺជាកំហុសជាក់ស្តែងមួយ ។ ទំនាក់ទំនង ស.រ.អា អ៊ីរ៉ង់មានការទាស់ទែងគ្នានៅពេលដែលរដ្ឋការលោក ត្រាំ ​បានចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ជាប្រវត្តិសាស្ត្រ,ធ្វើឱ្យរដ្ឋាភិបាលនេះមិនស្របច្បាប់,ប្តេជ្ញាដាក់ទណ្ឌកម្មឡើងវិញលើប្រទេសនេះ ព្រមទាំងកៀបសង្កត់ប្រទេសដទៃទៀតឱ្យកាត់បន្ថយការទិញប្រេងអ៊ីរ៉ង់របស់ពួកគេរហូតទៅដល់សូន្យ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)