ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក ស៊ី អបអរសាទរប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប៉ាគីស្ថាន

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ — ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ( Xi Jinping ) កាលពីថ្ងៃអង្គារ បានផ្ញើសារអបអរសាទរមួយ ជូនលោក អារីហ្វ អាល់វី ( Arif Alvi ) ក្នុងការដែលលោកជាប់ឆ្នោតធ្វើជាប្រធានាធិបតីថ្មីរបស់ប្រទេសប៉ាគីស្ថាននោះ ។

លោក ស៊ី បាននិយាយនៅក្នុងសារនោះថា ចិន និង ប៉ាគីស្ថាន គឺជាអ្នកនៅជិតខាងគ្នាដ៏ល្អ , ជាមិត្តដ៏ល្អ នឹងជាបងប្អូនដ៏ល្អ ដែលធ្វើទៅលើគ្នាទៅវិញ ទៅមកដោយភាពស្មោះត្រង់ទាំងអ ស់ ព្រមទាំងរួមសុខរួមទុក្ខជាមួយគ្នា ហើយមិត្តភាពរវាង​ប្រទេសទាំងពីរនៅតែរឹងមាំ នឹងរក្សាបាននូវកំណើនដដែលទោះបីជា ស្ថានការណ៍អន្តរជាតិមានការប្រែប្រួលក៏ដោយ ។

លោក ស៊ី បានរំលឹកឡើងវិញថា ចិន និង ប៉ាគីស្ថាន បានសម្រេចចិត្តរួមគ្នា ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគីឱ្យទៅដល់ភាពជាដៃគូកិច្ចសហប្រតិ​បត្តិការយុទ្ធសាស្ត្រមួយ គ្រប់បរិយាកាសទាំងអស់នៅពេលលោកធ្វើទស្សនកិច្ច​ប្រទេសប៉ាគីស្ថានក្នុងឆ្នាំ ២០១៥ ។
លោក ស៊ី បាននិយាយថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយកិច្ចប្រឹងប្រែងរួមគ្នា ដែលបានធ្វើដោយភាគីទាំងពីរនោះ ជំនឿទុកចិត្តគ្នាខាងនយោបាយទៅវិញទៅមក គឺកាន់តែខ្លាំងឡើងហើយការកសាងច្រករបៀងសេដ្ឋកិច្ចចិន – ប៉ាគីស្ថាន ទទួលបានផ្លែផ្កា ដែលមិនគ្រាន់តែបានផលប្រយោជន៍ដល់ប្រទេសទាំងពីរ នឹងប្រជាជនទាំងពីរប៉ុណ្ណោះទេ ព្រមទាំងបានធ្វើការរួមចំណែកជាវិជ្ជមានដល់សន្តិភាពនឹងការអភិវឌ្ឍនៅក្នុងតំបន់ទៀតផង ។

លោក ស៊ី បាននិយាយថា លោកឱ្យតម្លៃខ្ពស់ដល់ការអភិវឌ្ឍនៃទំនាក់ទំនង ចិន -ប៉ាគីស្ថាន ព្រមទាំងមានឆន្ទៈរួមដៃគ្នាជាមួយលោក ​អាល់វី ដើម្បីបង្កើនថែមទៀតភាពជាដៃគូកិច្ចសហប្រតិ​បត្តិការយុទ្ធ សាស្ត្រ គ្រប់បរិយាកាសទាំងអស់ ព្រមទាំងកសាងសហគមន៍ចិន – ប៉ាគីស្ថាន មួយឱ្យកាន់តែជិតស្និទ្ធ ថែមទៀតដែលមានអនាគតដូចគ្នា ។

តាមសេចក្តីថ្លែងការណ៍មួយពីគណៈកម្មការបោះឆ្នោតប៉ាគីស្ថាន ( ECP )ឱ្យដឹងថា លោក អារីហ្វ អាល់វី មេដឹកនាំជាន់ខ្ពស់មួយរូបនៃគណបក្ស Tehreek –e-Insaf ប៉ាគីស្ថាន ( PTI ) ដែលកំពុងកាន់អំណាចបានជាប់ឆ្នោត ធ្វើជាប្រធានាធិបតីប្រទេសនៅអាស៊ីខាងត្បូងនេះ កាលពីថ្ងៃអង្គារ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )