ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះ នៃវេទិកាអន្តរជាតិ ស្តីអំពីការធ្វើឱ្យប្រសើរឡើងនូវអេកូឡូស៊ីខ្សែក្រវ៉ាត់មួយផ្លូវមួយ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ — លោក ជេន ប៉េង​ អនុប្រធានស្ថាបនិកបៃតងប្រទេសចិន បាននិយាយនៅឯសន្និសីទ​សារព័ត៌មានមួយដោយសង្ខេបកាលពីថ្ងៃអង្គារថា ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាអន្តរ​ជាតិមួយ ស្តីអំពីកិច្ចសហប្រតិបត្តិការមិនមែនរដ្ឋាភិបាល ស្ដីអំពីការធ្វើឱ្យប្រសើរឡើង​នូវ​​អេកូ​ឡូ​ស៊ីតាមរយ:ខ្សែក្រវ៉ាត់មួយនិងផ្លូវ មួយ។

វេទិកានេះ ដែលបានគ្រោងធ្វើឡើងនៅថ្ងៃទី​១២ និង​ទី១៣ ខែកញ្ញាខាងមុខនោះ នៅក្នុងទីក្រុង Wuwei នៃខេត្ត Gansu របស់ប្រទេសចិន​ភាគ​ពាយព្យ នឹងបើកធ្វើគម្រោងការស្ដាឡើងវិញមួយនៅប្រភេទដើមឈើម៉្យាងដែលមានឈ្មោះថា Populus euphratica នៅតាមបណ្ដោយខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ ដើម្បីជំរុញកិច្ចសហប្រតិ​បត្តិការ​​មិនមែន​រដ្ឋាភិបាល ស្ដីអំពីការធ្វើឱ្យប្រសើរឡើងនូវអេកូឡូស៊ី។

លោក ជេន បាននិយាយថា មានផែនការមួយក្នុងការធ្វើជាមូលនិធិមួយសម្រាប់កិច្ច​សហប្រតិបត្តិការអន្តរជាតិក្នុងការធ្វើឱ្យប្រសើរឡើងនូវអេកូឡូស៊ីផងដែរ។ ផ្លូវដើម្បីឱ្យ​ប្រសើរ​ឡើងនូវអេកូឡូស៊ីតាមរយ:ខ្សែក្រវ៉ាត់មួយផ្លូវមួយនេះ​ អាចនឹងត្រូវធ្វើឡើងតាមបណ្ដោយ​និង​តំបន់​ខ្ពង់រាប​ដែលជាវាលខ្សាច់ និងដីដែលមានចំហាយវិទ្យុសកម្ម គឺមានច្រើននៅក្នុងបណ្ដា​ប្រទេសខ្សែក្រវ៉ាត់មួយផ្លូវមួយភាគច្រើន។

លោក ជេន បាននិយាយថា ក្នុងអំឡុងពេលវេទិកានោះ ប្រទេសចិននឹងចែករំលែក​នូវបទពិសោធន៍របស់ខ្លួននៅក្នុងការធ្វើឱ្យប្រសើរឡើងអេកូឡូស៊ី និងជំរុញកិច្ចសហប្រតិ​បត្តិ​ការ​មិនមែនរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាអេកូឡូស៊ីតាម​បណ្ដោយខ្សែក្រវ៉ាត់មួយ​និង​ផ្លូវ​មួយ។ ​អ្នកតំណាងសរុបចំនួន១៨០នាក់មកពីបណ្ដាលប្រទេសជាង២០នៅតាមបណ្ដោយខ្សែ​ក្រវ៉ាត់មួយនិងផ្លូវមួយ ហើយនិងបណ្ដាអង្គការអន្ដរជាតិ នឹងចូលរួមនៅក្នុងវេទិកានេះ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )