ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់និយាយថាសហរដ្ឋអាមេរិកព្យាយាមប្រើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយបំពានដើម្បីបន្ទោសប្រទេសអ៊ីរ៉ង់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៦.០៩.១៨)

អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃពុធថាអាម៉េរិកកំពុងព្យាយាមប្រើ​កិច្ចប្រជុំនាពេលខាងមុខរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ (UNSC) ដោយបំពាន ដើម្បីបន្ទោសប្រទេសអ៊ីរ៉ង់ ​ថា
ជាប្រទេស​រំលោភលើច្បាប់អន្តរជាតិ។

រដ្ឋមន្ត្រីការបរទេសអ៊ីរង់លោកម៉ូហាម៉ាដ យ៉ាវ៉ា ហ្សារីវ (Mohammad Javad Zarif)
បាននិយាយដោយយោងលើសេចក្តីសំរេចរបស់ ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ លេខ ២២៣១
ស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ថាប្រធានាធិបតីអាមេរិចលោកដូណាល់ត្រាំបានបំពានច្បាប់អន្តរជាតិហើយកំពុងគំរាមកំហែងប្រទេសដទៃឱ្យធ្វើដូចខ្លួនឯងដែរ ។

កាលពីថ្ងៃអង្គារនេះមានការប្រកាសនៅក្នុងទីក្រុងវ៉ាស៊ីនតោនថាលោកត្រាំនឹងធ្វើជាប្រធានកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីប្រទេសអ៊ីរ៉ង់នៅថ្ងៃទី ២៦
ខែកញ្ញាខាងមុខ។ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រីនីកគី ហាឡី (Nikki Haley)
បានឲ្យដឹងថាលោក ត្រាំ នឹងលើកយកប្រធានបទពាក់ព័ន្ធនឹងការរំលោភច្បាប់អន្តរជាតិរបស់អ៊ីរ៉ង់នៅក្នុងកិច្ចប្រជុំនេះ។