ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

យោធាស៊ីរីបានវាយលុកទីតាំងរឹងមាំចុងក្រោយក្នុងតំបន់អ៊ីដលីប​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៦.០៩.១៨)

ស៊ីរី៖ កាលពីថ្ងៃពុធយោធាស៊ីរីបានវាយលុកទីតាំងរឹងមាំចុងក្រោយរបស់ក្រុមបះបោរប្រឆាំងនឹងប្រធានាធិបតីបាសារអាល់អាសាដខណៈដែលអ្នកឃ្លាំមើលសង្គ្រាមបាននិយាយថាក្រុមបះបោរបានបំផ្ទុះស្ពានមួយទៀតនៅក្នុងការវាយលុករបស់រដ្ឋាភិបាល។

ក្រុងដាម៉ាស់ដែលគាំទ្រដោយក្រុមសម្ព័ន្ធមិត្តរុស្ស៊ីនិងអ៊ីរ៉ង់បានរៀបចំការវាយប្រហារមួយដើម្បីរំដោះតំបន់អ៊ីដលីប
​និងតំបន់ក្បែរៗនោះនៅភាគពាយ័ព្យប្រទេសស៊ីរី
ហើយព្រមទាំងបានបន្តការវាយប្រហារតាមអាកាសជាមួយរុស្ស៊ីកាលពីថ្ងៃអង្គារកន្លងមក។

ជោគវាសនារបស់តំបន់អ៊ីដលីប ឥឡូវនេះទំនងជានឹងត្រូវពឹងផ្អែកលើលទ្ធផលនៃជំនួបកំពូល នៅក្រុងតេអ៉េរ៉ង់
​រវាងមេដឹកនាំនៃប្រទេសរុស្ស៊ី តួកគី និងអ៊ីរ៉ង់ ។