ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មនុស្សជាច្រើននាក់បានបាត់ខ្លួននិងរងរបួសខណៈមានការរញ្ជួយដីដ៏ខ្លាំងក្លាលើកោះហុកកៃដូប្រទេសជប៉ុន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៦.០៩.១៨)

ជប៉ុន៖ ការរញ្ជួយដីដ៏ខ្លាំងមួយបានបង្កឱ្យមានការបាក់ដីដែលបានបំផ្លិចបំផ្លាញផ្ទះជាច្រើនខ្នង
នៅលើកោះហុកកៃដូកាលពីថ្ងៃព្រហស្បតិ៍។ក្នុងរូបភាពវីដេអូបានបង្ហាញឲ្យឃើញថាមានមនុស្សរាប់សិបនាក់បានរងរបួសនិងមានការដាច់ចរន្តអគ្គិសនី​ដល់មនសុ្សរាប់លាននាក់លើកោះហុកកៃដូ។

យ៉ាងហោចណាស់មនុស្ស ១៩ នាក់បានបាត់ខ្លួននិង ១២០ នាក់ទៀតរងរបួសបន្ទាប់ពីការរញ្ជួយដីកម្រិត ៦.៧
ដែលបណ្តាលឲ្យមានការរអិលបាក់ដីតាមបណ្ដោយផ្លូវនៅលើកោះនោះ ។

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថាមិនមានរបាយការណ៍ពីការស្លាប់នៅឡើយទេប៉ុន្តែបុរសម្នាក់បានគាំងបេះដូងបន្ទាប់ពីរអិលធ្លាក់ពីលើកាំជណ្តើរ។