ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលរក្សានៅដដែល ប៉ុន្តែដូរសមាសភាពប្រធានគណៈកម្មការជំនាញរដ្ឋសភាមួយចំនួន

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក វ៉ាង ភក្តី រូបថត លោក ចន ណារិទ្ធ៖

ការបោះឆ្នោតជាកញ្ចប់ ដើម្បីជ្រើសតាំងប្រធាន អនុប្រធានទី១ អនុប្រធានទី២ នៃរដ្ឋសភា និងក្បាលម៉ាស៊ីនសម្រាប់រាជរដ្ឋាភិបាល នៅអាណត្តិទី៦នេះ គឺមិនមានការប្រែប្រួលនោះទេ។ ប៉ុន្តែមានការដោះដូរសមាសភាពប្រធានគណៈកម្មាការជំនាញនៃរដ្ឋសភាមួយចំនួន ក្នុងចំណោមគណៈកម្មការជំនាញទាំង១០។

ការបោះឆ្នោតជាកញ្ចប់នៅព្រឹកថ្ងៃទី៦ ខែកញ្ញា បានបង្ហាញថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅតែមានតួនាទីជាប្រធានរដ្ឋសភា សម្រាប់អាណត្តិទី៦នេះ។ ចំណែកឯកឧត្តម ងួន ញ៉ឹល អនុប្រធានទី១ នៃរដ្ឋសភា និងលោកជំទាវ ឃួន សុដារី ជាអនុប្រធានទី២ នៃរដ្ឋសភា សម្រាប់អាណត្តិទី៦ ដូចនៅក្នុងអាណត្តិទី៤ ដដែល។

ចំណែកប្រធានគណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា មានការប្រែប្រួលសមាសភាពមួយចំនួនដូចជា៖ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា។ ឯកឧត្តម ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា។ ឯកឧត្តម ជា វណ្ណដេត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា។ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ អង្កេត បោសសំអាត និងមុខងារសាធារណៈ នៃរដ្ឋសភា។ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។ ឯកឧត្តម ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា។ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា។ លោកជំទាវ ងិន សុផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា។ ឯកឧត្តម ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ។

ដោយឡែក សមាសភាពក្បាលម៉ាស៊ីនរបស់រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ខណៈថ្នាក់ឧបនាយករដ្ឋមន្ត្រីត្រូវបានតម្លើងដល់១០រូបមានដូចជា៖ សម្តេចក្រឡាហោម ស ខេង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចពិជ័យ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ហោ ណាំហុង លោកជំទាវ ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម ប៊ិន ឈិន រដមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តម កែ គឹមយ៉ាន ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

រីឯក ថ្នាក់ទេសរដ្ឋមន្ត្រី មានចំនួន១១រូបគឺ ឯកឧត្តម ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ ឯកឧត្តម ប៉ុល សារឿន ទទួលបន្ទុលបេសកកម្មពិសេស ឯកឧត្តម គន់ គីម ទទួលបន្ទុលបេសកកម្មពិសេស ឯកឧត្តម មាស សុភា ទទួលបន្ទុលបេសកកម្មពិសេស ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឯកឧត្តម ញឹម វណ្ណដា ទទួលបន្ទុលបេសកកម្មពិសេស ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ឱម យិនទៀង ទទួលបន្ទុលបេសកកម្មពិសេស ឯកឧត្តម អៀង ម៉ូលី ទទួលបន្ទុលបេសកកម្មពិសេស ឯកឧត្តម វ៉ា គឹមហុង ទទួលបន្ទុលបេសកកម្មពិសេស ឯកឧត្តម យឹម ណុលឡា ទទួលបន្ទុលបេសកកម្មពិសេស ឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឯកឧត្តម ជិន ប៊ុនស៊ាន ទទួលបន្ទុលបេសកកម្មពិសេស ឯកឧត្តម ហូ សិទ្ធី ទទួលបន្ទុលបេសកកម្មពិសេស ឯកឧត្តម ឃុន ហាំង ទទួលបន្ទុលបេសកកម្មពិសេស ឯកឧត្តម លី ធុជ ទទួលបន្ទុលបេសកកម្មពិសេស និងឯកឧត្តម អូស្មាន ហាស្សាន់ ទទួលបន្ទុលបេសកកម្មពិសេស។ ចំណែករដ្ឋមន្ត្រីប្រចាំក្រសួងផ្សេងទៀត គឺរក្សាដូចនៅក្នុងអាណត្តិទី៥ដដែល៕