ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ហួត ឃាងវេង ផ្ញើសារលិខិតជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងឱកាសដែលឯកឧត្តមត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់រាជរដ្ឋាភិបាលអាណ្តតិទី៦

នៅក្នុងឪកាសដ៏វិសេសថ្លៃថ្លានេះ​ ខ្ញុំបាទសូមគោរពជូនពរ​ ឯកឧត្តមរដ្ឋមន្ត្រី​ សូមមានសុខភាពល្អបរិបូរណ៍​ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍន៍ និងរីកចម្រើនជានិច្ចជានិច្ចនិរន្តន៍តរៀងទៅ។
សូម ឯកឧត្តម​រដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅស្រីជាទីស្រលាញ់​ ជួបតែសុភមង្គលវិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរទាំបួន​គឺ​ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។
សូមឯកឧត្តមទទួលយកការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ៕