ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលច្រាំងកសិន្ធុអង្គរវត្ត ជំហានទី១ ប្រវែង៤០ម៉ែត្រ និងបន្តជំហានទី២ ប្រវែង២០ម៉ែត្រទៀត

AKP សៀមរាប ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ —

លោកស្រី នង បូរ៉ាវី បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការរបស់អាជ្ញាធរជាតិអប្សរា បានឲ្យនាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះថា ច្រាំងកសិន្ធុអង្គរវត្តជ្រុងខាងលិច ស្លាបខាងជើងប្រវែង៤០ម៉ែត្រ ត្រូវបានបញ្ចប់ការជួសជុលជាស្ថាពរហើយ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា ជាជំហានទី១ ហើយបានបន្តជួសជុលបន្ថែមប្រវែង២០ម៉ែត្រទៀត នៅក្នុងឆ្នាំ២០១៨នេះ។

រូបថត៖ ហង្ស សៀក