ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាលខេត្ដកំពត ចែកស្រូវពូជជូនប្រជាពលរដ្ឋមកពីស្រុកចំនួនបី ដែលទទូលរងខូចខាត ដំណាំស្រូវដោយសារជំនន់ទឹកភ្លៀងកន្លងមក

AKP កំពត ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បាននាំយកស្រូវពូជ ចែកជូនប្រជា កសិករ មកពីស្រុកចំនួន០៣ ក្នុងខេត្ត ដើម្បីស្ដារជាបន្ទាន់ផ្ទៃដីឡើងវិញដែលខូចខាតដំណាំ ស្រូវ​ និងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗនេះ។

ពិធីប្រគល់ នេះធ្វើ​ឡើងនៅសាលាឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផងដែរ។

បើតាមរបាយការណ៍របស់លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដកំពតបានឱ្យដឹងថា ប្រជាពលរដ្ឋដែលត្រូវទទួលពូជស្រូវនាពេលនេះ មកពីឃុំចំនួន០៥ នៅក្នុងស្រុកចំនួន០៣ស្មើ៦១៩គ្រួសារគឺស្រុកទឹកឈូ ស្រុកដងទ ង់និងស្រុកកំពង់ត្រាច ហើយទំហំផ្ទៃដីរងការខូចខាតដំណាំស្រូវសរុបចំនួន២២៥ហិកតា។

សូមបញ្ជាក់ថា សម្រាប់ពូជស្រូវដែលបាននាំយកមកចែកជូនប្រជាពលរដ្ឋនាពេលនេះ គឺពូជស្រូវសែនក្រអូបដែលផ្ដល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសរុបមានចំនួន១៦តោន ដើម្បីជួយស្ដារផ្ទៃដីប្រជាកសិករជាបន្ទាន់ឡើង វិញដែលរងការបំផ្លាញខូចខាតដំណាំស្រូវដោយជំនន់ទឹកភ្លៀងសរុបមានចំនួន២២៥ហិកតា កាលពីក្នុងខែកក្កដាឆ្នាំ២០១៨កន្លងទៅនេះ៕

ដោយ ប្រាក់ លាង