ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋបាលខេត្ដកំពត បើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីនីតិវីធីនៃការចុះបញ្ជីពន្ធដារ និងលិខិតបទ ដ្ឋានគតិយុត្តរបស់អគ្គនាយកដ្ឋានពន្ធដារ

AKP កំពត ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ — នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្ដកំពត បានបើកកិច្ចប្រជុំផ្សព្វ ផ្សាយស្ដីពីនីតិវីធី នៃការចុះបញ្ជីពន្ធដារ និងលិខិតបទដ្ឋានគតិយុត្តរបស់អគ្គនាយកដ្ឋាន ពន្ធដារដោយមានការចូលរួមពីមន្ត្រីពន្ធដារ អាជ្ញាធរ ក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងក្រុមហ៊ុន ក្នុងគោលបំណងដើម្បីជំរុញការចូល រួមកិច្ចសហការពីភាគីពាក់ព័ន្ធ ទាំងអស់នោះសម្រាប់ធ្វើឱ្យការប្រមូលចំណូលចូលថវិការដ្ឋ បានកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានចាត់ទុកកិច្ចប្រជុំនេះពិតជា មានសារៈសំខាន់ ព្រោះថាការដឹកនាំការគ្រប់គ្រងប្រទេសជាតិត្រូវតែផ្អែកលើកត្តា សំខាន់បី យ៉ាងគឺ នយោបាយ សន្តិសុខ និងសេដ្ឋកិច្ច ដើម្បីធ្វើយ៉ាងណាឱ្យមានលក្ខណៈល្អប្រសើរ ប្រកបដោយស្ថិរភាព និងភាពរីកចម្រើនលើគ្រប់វិស័យឈានឡើងជាបន្តបន្ទាប់។ ដោយឡែកក្នុងនោះវិស័យសេដ្ឋ កិច្ចតាមរយៈវិស័យពន្ធដារក៏បានដើរតួនាទីសំខាន់ក្នុងការរួម ចំណែកនៃកិច្ចពន្លឿនដំណើរការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។

ឯកឧត្តមបានលើកឡើងផងដែរថា បើទោះបីរាជរដ្ឋាភិបាល កាត់បន្ថយចេញនូវប្រភេទ ពន្ធតូចក្ដី ប៉ុន្តែរាជរដ្ឋាភិបាលក៏បានជំរុញការប្រមូលពន្ធទាំងឡាយ ណាជាប់ពន្ធធំឱ្យអស់ លទ្ធភាពជាក់ស្ដែងដោយផ្អែកលើលក្ខណៈច្បាប់ បទដ្ឋានដែលបានកំណត់។

ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់អង្គភាពសាខាពន្ធដារខេត្តកំពត បើទោះបី ស្ថិតនៅក្រោមខ្សែបណ្ដោយរបស់អគ្គនាយកដ្ឋានពន្ធដារក៏ពិតមែន ប៉ុន្តែត្រូវតែសហការ ជាមួយរដ្ឋបាលខេត្តឱ្យបានរឹងមាំជាចាំបាច់ លើរាល់ឯកសារ លិខិតបទដ្ឋានផ្សេងៗពាក់ព័ន្ធ វិស័យការងារពន្ធដារ ត្រូវតែធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ។

ទន្ទឹមនេះ គ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក៏ត្រូវតែចូលរួមសហការ ជាមួយ អង្គភាពពន្ធដារឱ្យបានកាន់តែជិតស្និទ្ធថែមទៀតដើម្បីធ្វើឱ្យការប្រមូល ចំណូលចូល រដ្ឋមានប្រសិទ្ធភាព ក្នុងការយកមកពន្លឿនកិច្ចការអភិវឌ្ឍន៍ក្នុងខេត្តបានកាន់តែរីកចម្រើន ថែមមួយកម្រិតទៀត៕

ដោយ ប្រាក់ លាង