ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ខ្យល់ព្យុះដ៏ខ្លំាងបោកបក់លើប្រទេសជប៉ុន​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ (០៥.០៩.១៨)

ជប៉ុន​៖ តាមទីភ្នាក់ងារព័ត៌មានស៊ិនហួបានឲ្យដឹងថា ខ្យល់ព្យុះឈ្មោះ ហ្សេប៊ី (Jebi)
ដែលអាជ្ញាធរចាត់ទុកថាជាខ្យល់ព្យុះខ្លំាងជាងគេបំផុតក្នុងរយៈពេល ២៥ ឆ្នំាកន្លងមកនេះ
បានបោកបក់មកលើភាគខាងលិចប្រទេសជប៉ុនកាលពីថ្ងៃអង្គារនេះ
បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាគារ និងប្រព័ន្ធដឹកជញ្ជូន ក្នុងប្រទេសជប៉ុន និងធ្វើឲ្យមនុស្ស ២
នាក់ស្លាប់ និង ៩៧ នាក់ទៀតរងរបួស ។

ជើងហោះហើរជាង ៧០០ បានត្រូវផ្អាក ការធ្វើដំណើររតាមរថភ្លើង និងមហាវិថីធំ ៗ
​ត្រូវបិតមិនឲ្យមានចរាចរណ៍ រួមទាំងរោងចក្រ សាលារៀន និងគ្រឹះស្ថានមួយចំនួយនទៀត​។រដ្ឋាភិបាលជប៉ុន បានស្នើឲ្យមានការជម្លៀសប្រជាពលរដ្ឋជាង មួយលាននាក់ ចេញពីតំបន់ដែលគេរំពឹងថា
នឹងត្រូវទទួលរងឥទ្ធិពលរបស់ខ្យល់ព្យុះ ហ្សេប៊ី ​ដែលភាសាកូរ៉េ មានន័យថា “លេបត្របាក់” ។

ខ្យល់ព្យុះនេះ កើតមានឡើង បន្ទាប់ពីប្រទេសជប៉ុនត្រូវរងគ្រោះ ដោយសារការធ្លាក់ភ្លៀងខ្លំាង
ការបាក់ដី ទឹកជំនន់ និងកម្តៅឡើងខ្លំាង ក្នុងរយៈពេលប៉ុន្មានខែនេះ
ធ្វើឲ្យមានមនុស្សរាប់រយនាក់បបានស្លាប់ ។​