ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ការទម្លាក់គ្រាប់បែកលើតំបន់អ៊ីដលីប​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ ​(០៥.០៩.១៨)

ស៊ីរី៖ តាមទីភ្នាក់ងារព័ត៌មានបរទេសបានឲ្យដឹងថា យន្តហោះចម្បំាងរបស់រដ្ឋាភិបាលប្រទេសស៊ីរី
និងរបស់ប្រទេសរុស្សីបានចាប់ផ្តើមទម្លាក់គ្រាប់បែកយ៉ាងខ្លំាងក្លាទៅលើទីតាំងចុងក្រោយរបស់ក្រុមឧទ្ទាមក្នុង​តំបន់ អ៊ីដលីបក្នុងប្រទេសស៊ីរីនៅថ្ងៃអង្គារនេះ ។

ការទម្លាក់គ្រាប់បែកនេះ ធ្វើឡើងមុនពេលដែលប្រទេសរុស្សី អៀរ៉ង់ និង ទួគីជួបពិភាក្សាគ្នា
អំពីប្រតិបត្តិការយោធារបស់រដ្ឋាភិបាលស៊ីរី ដែលក្រុមឃ្លាំមើលអន្តរជាតិបារម្ភថា
នឹងបង្កឲ្យមានសោកនាដកម្មផ្នែកមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ។

តាមសេចក្តីរាយការណ៍របស់ក្រុមឃ្លំាមើលការប្រយុទ្ធគ្នាបានឲ្យដឹងថា ការទម្លាក់គ្រាប់បែកនេះ
បានសម្លាប់ជនស៊ីវិលចំនួន ១៣ នាក់ ហើយគ្មានសមាជិកណាម្នាក់របស់ក្រុមឧទ្ទាម បានស្លាប់នោះទេ ។
ក្រុងវ៉ាស៊ីនតោន បានព្រមានលោកប្រធានាធិបតីប្រទេសស៊ិរី ថា បើរដ្ឋាភិបាលស៊ីរីប្រើអាវុធគីមី
រដ្ឋាភិបាលអាមេរិកនឹងឆ្លើយតបវិញ គ្មានបង្អង់ ។​