ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

បេសកជន អ.ស.ប អំពាវនាវឱ្យចរចាគ្នា មិនមែនឱ្យបង្ហូរឈាមគ្នាទេ នៅអ៊ីដលីប របស់ស៊ីរី

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ — បេសកជន អ.ស.ប សម្រាប់ប្រទេសស៊ីរី លោក ស្តាហ្វហ្វាន ដឺមីស្ទូរ៉ា (​Staffan de Mistura ) បាន អំពាវនាវកាលពីថ្ងៃអង្គារឱ្យការពារ កុំឱ្យមានជម្លោះបង្ហូរឈាមគ្នា នៅក្នុងតំបន់អ៊ីដលីប ប្រទេសស៊ីរី ភាគខាងជើងដោយនិយាយថា ប៉ុន្មានថ្ងៃខាងមុខនេះនឹងជាថ្ងៃយ៉ាងសំខាន់ ។

លោកបាននិយាយថា សូមនាំគ្នាបញ្ចៀសឱ្យបានថា ការប្រយុទ្ធគ្នាយ៉ាងធំដែលប្រហែលជាមានចុងក្រោយនៃជម្លោះទឹកដីស៊ីរីនេះ នឹងបញ្ចប់ទៅនៅក្នុងកិច្ចចរចា មិនមែននៅក្នុងការបង្ហូរឈាមគ្នានោះទេ ។ តាមបេសកជន អ.ស.ប​ នេះឱ្យដឹងថា បច្ចុប្បន្នមានជនស៊ីវិល ២,៩លាននាក់នៅអ៊ីដលីប ក្នុងចំណោមនេះ ពួកយុទ្ធជន ១០.០០០នាក់មកពីក្រុម al Nusra កំពុងនៅលាយឡំនឹងដែលក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានប្រកាសថា ជាអង្គការភេរវកម្មមួយនោះ ។

ដោយនិយាយថា អាទិភាព អ.ស.ប​ គឺការពារពួកជនស៊ីវិល ដោយបញ្ចៀសកុំឱ្យមានការប្រឈមមុខគ្នាដោយយោធានោះ លោក ដឺមីស្ទូរ៉ា បានប្រាប់សន្និសីទសារព័ត៌មានមួយនៅក្រុងហ្សឺណែវ កាលពីថ្ងៃអង្គារថា អ៊ីដលីប​គឺជាអាទិភាពដំបូងរបស់យើង ហើយអ៊ីដលីប ​គឺជាអាទិភាពទី២ របស់យើង ពីព្រោះយើងមានការព្រួយបារម្ភណាស់ ។

លោកក៏បានកត់សម្គាល់ផងដែរថា កាលពីថ្ងៃអង្គារនេះ មានការវាយប្រហារពីអាកាសចំនួន៦ លើកលើ អ៊ីដលីប ដែលកំពុងធ្វើឱ្យមានការព្រួយបារម្ភ ។ កាលពីព្រឹកថ្ងៃអង្គារថា លោក ដឺមីស្ទូរ៉ា បានប្រកាសនូវកិច្ចប្រឹងប្រែងដឹកនាំដោយ អ.ស.ប​ ថ្មីមួយ ដើម្បីជំរុញទៅមុខនូវដំណើរការឆ្ពោះទៅរកការបញ្ចប់ជម្លោះស៊ីរី ដោយនិយាយថា ពួកមន្ត្រីជាន់ខ្ពស់មកពីប្រទេសរុស្ស៊ី , តួកគី និង អ៊ីរ៉ង់ នឹងជួបគ្នានៅក្រុងហ្សឺណែវ ក្នុងសប្តាហ៍ខាងមុខនេះ ដើម្បីធ្វើការពិភាក្សាគ្នាដែលទាក់ទងដល់ច្បាប់រដ្ឋធម្មនុញ្ញ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )