ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសព្រុយណេ អំពាវនាវដល់ស្ថាប័នអនុវត្តច្បាប់ ដែលបានបង្រួបបង្រួមសម្រាប់អាស៊ាន

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ — តាមទូរទស្សន៍និងវិទ្យុ(RTB)ព្រុយណេបានឱ្យដឹងថា កាលពីថ្ងៃអង្គារប្រទេស​ព្រុយ​ណេ​បានអំពាវនាវដល់សមាគមប្រជាជាតិអាស៊ីភាគអាគ្នេយ៍(ASEAN) ប៉ូលីស (ASEANAPOL) ក្នុងការបង្រួបបង្រួមគ្នាជាស្ថាប័នអនុវត្តច្បាប់មួយសម្រាប់តំបន់ ។

ប្រព័ន្ធផ្សព្វផ្សាយជាតិរបស់ ស្តេចស៊ុលតង់ ព្រះអង្គម្ចាស់ Sultna Haji Hassanal Bolkiah នៃប្រទេសព្រុយណេ បាននិយាយនៅក្នុងការថ្លែងក្នុងពិធីបើកសន្និសីទមេប៉ូលីស​អាស៊ាន លើកទី៣៨ថា ភាពស្មុគស្មាញនឹងត្រូវបានបង្កប់នៅក្នុង​កម្រិតនៃប្រទេសជាសមាជិក​នីមួយៗ ​​ដើម្បីធានា​បាននូវសកម្មភាព ASEANAPOL​ មួយ មានសំឡេងតែមួយ សម្រាប់​សុវត្ថិភាព និងសន្តិសុខ នៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍នេះ។

ស្តេចស៊ុលតង់ ដែលជាអគ្គនាយកអធិការកិច្ច នៃកងកម្លាំងប៉ូលីសភូមិន្ទព្រុយណេផង​ដែរនោះ បាននិយាយថា ASEANAPOL ដើរតួនាទីយ៉ាងសំខាន់មួយ សម្រាប់កងកម្លាំង​ប៉ូលីស​ជាតិ​អាស៊ាន​ទាំងមូល​ ហើយវាត្រូវការចាំបាច់ដើម្បី​កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិត​ស្និទ្ធ ក្នុងគោលបំណងដើម្បីជម្នះទៅនឹងការប្រគួតប្រជែងនៅក្នុងតំបន់។

សន្និសីទនេះ បានប្រមូលផ្តុំនូវក្រុមប៉ូលីសក្នុងតំបន់ និងទីភ្នាក់ងារអនុវត្តច្បាប់អន្តរជាតិ​នានា ដើម្បីពិភាក្សាគ្នាពីបញ្ហាសន្តិសុខនិងការអនុវត្តច្បាប់អន្តរកាល។ ដែលបានរៀបចំ​ដោយ​​កងកម្លាំងប៉ូលិសភូមិន្ទព្រុយណេនោះ សន្និសីទនេះ ត្រូវបានចូលរួមដោយ​បណ្តាអ្នកចូលរួម​មកពី​បណ្តាប្រទេសជាសមាជិក អាស៊ាន​និងលេខាធិការដ្ឋាន ASEANAPOL ។

សន្និសីទនេះ ត្រូវបានចូលរួមផងដែរ ពីបណ្តាដៃគូពិភាក្សា មានដូចជា៖ លេខាធិកា​រដ្ឋាន​អាស៊ាន ប្រទេសអូស្រ្តាលី នូវែលសេឡង់ ចិន កូរ៉េខាងត្បូង​ ជប៉ុន រុស្ស៊ី តួកគី និង​អង្គការប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ​(INTERPOL) ព្រមទាំងស្ថាប័នមួយចំនួនផ្សេងទៀត៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល)