ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

តំណាងពិសេសប្រធានាធិបតីចិននឹងធ្វើទស្សនកិច្ចកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ — សមាជិកសភាជាន់ខ្ពស់របស់ប្រទេសចិន លោក លី ចានស៊ូ ( Li zhanshu ) នឹងដឹកនាំគណៈប្រតិភូមួយទៅធ្វើទស្សនកិច្ចកូរ៉េខាងជើងនៅថ្ងៃសៅរ៍ ក្នុងឋានៈជាតំណាងពិសេសរបស់លោក ស៊ី ជីនពីង ( Xi Jinping ) អគ្គលេខាធិការគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន ( CPC ) នឹងជាប្រធានាធិបតី ចិន ។

ការប្រកាសនេះត្រូវបានធ្វើឡើងដោយ អ្នកនាំពាក្យផ្នែកអន្តរជាតិរបស់គណៈកម្មាធិការកណ្តាល CPC ក្នុងក្រុងប៉េកាំង កាលពីថ្ងៃអង្គារ ។ អ្នកនាំពាក្យនោះបាននិយាយនៅក្នុងការផ្សាយព័ត៌មានមួយថា លោក លី សមាជិកមួយរូបនៃ គណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាល CPC នឹងជាប្រធានគណៈ កម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនជាតិ ក៏នឹងចូលរួមផងដែរក្នុងសកម្មភាពនានា ដើម្បីប្រារព្ធដល់ខួប លើកទី៧០នៃការបង្កើតកូរ៉េខាងជើង ។

អ្នកនាំពាក្យនោះបាននិយាយថា លោក លី ត្រូវបានអញ្ជើញដោយគណៈកម្មាធិការកណ្តាលបក្ស ពលករកូរ៉េ និងរដ្ឋាភិបាលកូរ៉េខាងជើង ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)