ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

នាយករដ្ឋមន្រ្តីអំពាវនាវឱ្យមានការពង្រីកកិច្ចទំនាក់ទំនង បន្ថែមទៀតជាមួយប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ — នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Lee Nak-yon បានអំពាវនាវឱ្យមាន​ការពង្រីក​កិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយប្រទេសចិន ដោយរួមទាំងកិច្ចខិតខំប្រឹង​ប្រែង​រួមគ្នាក្នុងការធ្វើមិនឱ្យមាននុយក្លេអ៊ែរ និងនាំមកនូវសន្តិភាពជាអចិន្រ្តៃយ៍ដល់​ឧបទ្វីប​កូរ៉េ។

ដោយថ្លែងនៅឯសន្និសីទប្រចាំឆ្នាំមួយ ស្តីអំពីអនាគតរបស់ប្រទេស លោក លី បាន​និយាយថា ប្រទេសទាំងពីរត្រូវបានបង្កើនកិច្ចផ្លាស់ប្តូរឈានទៅរកសន្តិភាពឆាប់រហ័សមួយ​ដែល​មិនធ្លាប់មានពីមុនមក​ ចាប់តាំងពីការអាក់ខានខាងចំណងការទូតប្រមាណជា២៦ឆ្នាំ​កន្លងមក​នេះ ប៉ុន្តែអ្វីដែលមាន ​គឺនៅតែដំណើរនៅឡើយ។​

លោក លី បាននិយាយថា មិនមែនភារកិច្ចមួយចំនួននៅតែមាននៅក្នុងកិច្ចទំនាក់ទំនង​កូរ៉េ-ចិន។​ មានការងារជាច្រើននឹងត្រូវធ្វើរវាងប្រជាជន និងប្រជាជន ​និងការផ្លាស់ប្តូរសម្ភារៈ ព្រមទាំងកិច្ចសហប្រតិបត្តិការ​នៅក្នុងផ្នែកសំខាន់ៗជាច្រើន ដោយរួមមានទាំង កិច្ចការងារការ​បរទេស និងសន្តិសុខជាដើម។

លោកបាននិយាយបន្ថែមថា ប្រទេសកូរ៉េខាងត្បូង នឹងព្យាយាមដើម្បីបំពេញការងារ​ទាំង​នោះ នៅក្នុងលក្ខណៈសម្របមួយ និងប្រកបដោយភាពស្មោះត្រង់។

លោកបាននិយាយថា​ ប្រទេសទាំងពីរ​គួរតែយោគយល់គ្នាទៅវិញទៅមកបន្ថែមទៀត ​ និង​ខិតខំប្រឹងប្រែងពង្រីកទីផ្សារឱ្យកាន់តែទូលាយ ក្នុងការឈានឆ្ពោះទៅរកកិច្ចទំនាក់​ទំនង​កូរ៉េ-ចិនបន្ថែមទៀត​។ ខ្ញុំសង្ឃឹមថា បណ្តាមេដឹកនាំចិន​នឹងធ្វើអ្វីៗដូច្នេះដែរ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )