ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរខេត្តបន្ទាយមានជ័យកំពុងរៀបចំគម្រោងសាងសង់ពហុកីឡដ្ឋាននៅក្នុងក្រុងសិរី សោភ័ណ

AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ –អាជ្ញាធរខេត្តបន្ទាយមានជ័យបាននិងកំពុងរៀបចំគម្រោងសាងសង់ពហុកីឡដ្ឋានមួយកន្លែងនៅក្នុងក្រុងសិរីសោភ័ណដើម្បីចូលរួមចំណែកជំរុញដល់ការអភិវឌ្ឍវិស័យកីឡាឱ្យឆ្លើយ​តបទៅនឹងភាពរីកចម្រើននៃប្រទេសជាតិនោះ។

នៅក្នុងកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហាប្រឈមនានាលើការអនុវត្តគម្រោងសាង​សង់ពហុកីឡដ្ឋានខេត្តកាលពីរសៀលថ្ងៃអង្គារ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ​ត្រូវនឹងថ្ងៃទី ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន គុណ ​និង​កោតសរសើរ​ដល់ប្រជាពលរដ្ឋ​ដែល​គាំទ្រ​និង​ចូលរួម​អនុវត្តន៍​គម្រោង​សាង សង់ពហុកីឡដ្ឋាន​ខេត្ត​នេះ ​។

ឯកឧត្តម សួន បវរ ​បានលើកឡើងថា គម្រោង​អភិវឌ្ឃន៍​នេះ ជា​របស់​រដ្ឋ​គឺ​ចង់​សាង សង់ពហុកីឡដ្ឋានមួយ​ឱ្យមាន​ក្នុង​ខេត្ត​ទុកជា​កេរ​មរតកដើម្បី​អាចជួយសម្រួល​កម្មវិធី​ខ្លះ​នៃ​គម្រោង​ស៊ី​ហ្គេម​(SEAGAME) នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ នៅក្នុងគម្រោងនេះក៏​នឹមានការ​សាងសង់​មជ្ឈមណ្ឌល ​និង​ក្រុង​រណប​រដ្ឋបាល​ជាដើម​។​

នៅក្នុងកិច្ចប្រជុំនេះលោក ​អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ ​បានឱ្យដឹងថា គម្រោង​សាងសង់​ពហុកីឡដ្ឋាន ឬ​ស្តា​ត​ខេត្តបន្ទាយមានជ័យ​ស្ថិ តនៅ​ម្តុំ​ភ្នំ​ដូងព្រះ សង្កាត់​អូរ​អំបិល និង​ភ្នំ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ​កណ្តាល ក្រុង​សិរីសោភ័ណ​។​ គម្រោង​នេះ​អាចពង្រីក​ទំហំផ្ទៃដី​ពី ​៥,៥​ហិក​តា​ នៅ​ជំហាន​ដំបូង ទៅដល់​១៣ហិកតា ​ឬ រហូត​លើស​២០​ហិកតា​​​ ​​មកទល់ពេលនេះ ម​ន្ត្រី​ក្រុមការងារ​គ្រប់​ថ្នាក់ បាន​ដោះស្រាយ​ផល​បះ​ពាល់ រួមទាំង​ការបើក ផ្លូវ​ទ​ទង​២០​ម៉ែត្រ ចំនួន​៣​ខ្សែ​ដំបូងៗ ​នៅក្នុងតំបន់ដែលត្រូវសាងសង់ពហុកីឡដ្ឋាននេះ។

លោក អ៊ុំ រាត្រី បានឱ្យដឹងទៀតថា ​រដ្ឋបាលខេត្ត មន្ទីរ​រៀបចំ​ដែនដី និង​ផ្នែក​ឯកជន​អនុវត្តន៍គម្រោងនេះកំពុងរួមសហការគ្នាដើម្បីអនុវត្តន៍គម្រោងលើការសាងសង់ពហុកីឡដ្ឋានខេត្តដែលអាច​ត្រូវការ​ថវិកា​ជំហាន​ដំបូង​ប្រមាណ​ ៥​លាន​ដុល្លា​រ​អាម៉េរិក នេះ​​ឱ្យបាន​ជោគជ័យ

ដោយ ឈុន សារ៉ាត