ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ព្រះករុណាព្រះមហាក្សត្រជំរុញឱ្យរដ្ឋសភានីតិកាលទី៦បន្តបំពេញភារកិច្ចរបស់ខ្លួនដូចមាន កំណត់ក្នុងរដ្ឋធម្មនុញ្ញ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ​ឆ្នាំ២០១៨ –ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានព្រះរាជឱង្កា ជំរុញឱ្យរដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ បន្តបំពេញភារកិច្ចរបស់ខ្លួនដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តច្បាប់ជាធរមាន ដើម្បីបន្តនិរន្តតិប្បញ្ញត្តិ បន្តបំពេញភារកិច្ចរបស់ខ្លួនដូចមានកំណត់ក្នុងរដ្ឋធមម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្ភា​​នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។

ព្រះករុណាព្រះមហាក្សត្រ មានព្រះរាជឱង្កាដូច្នេះក្នុងខណៈដែលព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្ដេចយាងជាព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋភា នីតិកាលទី៦ នាព្រឹកថ្ងៃ​ពុ​ធ​ ១០រោច ខែ​​ស្រា​ពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវ​នឹថ្ងៃទី០៥​ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅ​វិមា​ន​រដ្ឋស​ភា។ ព្រះអង្គបានមានព្រះរាជឱង្កាថាតំណាង​រាស្ត្រ​ក្នុង​រដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀត ជួយ​ប្រ​​ជា​ពលរដ្ឋ​ឱ្យរស់នៅបានស្មើភាពគ្នា ក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ និងការ មាន​ការ​ងារ​ធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន។ ច្បាប់ទាំងឡាយ ដែល​រដ្ឋ​ស​ភា​​​​​បានអនុម័ត គឺជាឧបករណ៍គតិយុត្តិសម្រាប់ឱ្យរាជរដ្ឋាភិបាលអនុវត្តន៍ និង​លើក កម្ពស់​នីតិ​រដ្ឋ សំដៅឱ្យប្រទេសយើងមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អស្របតាមការវិវឌ្ឍន៍ ​រីកចម្រើ​ន​​របស់សង្គមជាតិ។ព្រះអង្គបានបន្តថា ចាប់ពីពេលដែលរដ្ឋសភាបានចាប់ផ្ដើម​ជាថ្មី​នា​ឆ្នាំ​១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេល២៥ឆ្នាំកន្លងមកហើយដែលកម្ពុជាបាន ប្រែក្លាយ​ពីការ​បែកបាក់ជាតិ និងការបែងចែកទឹកដី ទៅជាប្រទេសដែលមានសន្តិភាព​ស្ថិរភាព​ប្រជា​ធិប​តេយ្យ និងការអភិវឌ្ឍគ្រប់វិស័យ ដែលធ្វើឱ្យប្រជាពលរដ្ឋបានរស់នៅប្រកបដោ​យក្តី​សង្ឃឹ​ម​ និងសុខក្សេមក្សាន្ត។ ព្រះករុណា មានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបា​លកម្ពុជា ​អា​ណត្តិ​ថ្មី ដែលនឹងទទួលបានការទុចិត្តទុកពីរដ្ឋសភា នឹងបំពេញភារកិច្ច តាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ចលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋបន្តអភិវឌ្ឍន៍ និងពង្រឹង ប្រព័ន្ធកា​រ​​ពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប និងការអភិរក្ស និង អភិវ​ឌ្ឍ​ន៍ វប្បធម៌ ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការ​អភិវឌ្ឍ​សេ​ដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌សម្រាប់ភាពសុខដុមនៃសង្គម ជាតិ។

​ព្រះ​ករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា​ណាចក្រ​ក​ម្ពុ​​ជា បានសង្កត់ធ្ងន់ថា “ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវ​មាន​ឯក​ភាព​ និងសាមគ្គីភាពជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់ នូ​វ​ព្រហ្ម​វិ​ហារធម៌៤ គឺមេត្តា ករុណា មុទិតា និងឧបេក្ខា។ នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំ សូមប្រ​សិទ្ធិ​ពរ​​សូមរដ្ឋសភានីតិកាលទី៦ មានដំណើរការល្អនិងអនុវត្តន៍តួនាទីរបស់ខ្លួនប្រកប​ដោយមន​សិ​ការ​ទទួលខុសត្រូវ ដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀត ជាឧត្តមប្រយោជន៍ រួមជូនជាតិ​មា​តុ​ភូមិ​ និងប្រជាជាតិយើងទាំងមូល។

គួរបញ្ជាក់ដែរថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កន្លងមកនេះ មា​ន​​ប្រជាពលរដ្ឋជិត ៧លាននាក់បានចេញទៅបោះឆ្នោតស្មើនឹងជាង ៨៣ភាគរយ នៃចំនួន​ប្រ​ជា​ពលរដ្ឋសរុបក្នុងបញ្ជីបោះឆ្នោតដែលមានជាង ៨លាននាក់។ ក្នុងចំណោមប្រជាពលរដ្ឋ​ចេ​ញ​​ទៅបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយតែមួយគត់​ដែល ទទួល​បា​ន​​ការបោះឆ្នោតគាំទ្រច្រើនលើសលុបរហូតដល់ជាង ៤លាននាក់ដែលបានគ្រប់គ្រង​អាសនៈ​ទាំ​ស្រុងនៅក្នុងរដ្ឋសភាចំនួន ១២៥អាសនៈ៕

ដោយ ជឹម ណារី