ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកត្រំាចង់ឲ្យមានការលួចធ្វើឃាតមេដឹកនំាប្រទេសស៊ីរី​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៥.០៩.១៨)

ស៊ីរី ៖ កាសែតវ៉ាស៊ីនតោនផុស បានចុះផ្សាយនៅថ្ងៃអង្គារនេះ នូវសម្រង់ចេញពីសៀវភៅមួយ
ដែលបានសរសេរថា ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា ចង់ឲ្យមានការលួចធ្វើឃាត
ប្រធានាធិបតីប្រទេសស៊ីរី លោក បាសា អាល់អាសាដ កាលពីឆ្នំាមុន ប៉ុន្តែរដ្ឋមន្រ្តីការពារជាតិរបស់គាត់
មិនធ្វើតាម ។

សៀវភៅដែលមានចំណងជើងថា : “លោកត្រំានៅក្នុងសេតវិមាន”
និពន្ធដោយអ្នកឆ្លងឆ្លើយព័ត៌មានដ៏ល្បីម្នាក់ គឺលោក បប់ វូដវឿដ នឹងចេញលក់នៅថ្ងៃទី ១១ ខែ កញ្ញានេះ
។ សៀវភៅនោះ នឹងបង្ហញពីស្ថានភាពដ៏តានតឹង កើតមានក្នុងសេតវិមាន
ក្នុងពេលដែលលោកត្រំាបានឡើងកាន់តំណែងជាប្រធានាធិបតីបាន ២០ ខែ មក ។

យោងតាមការសរសេរក្នុងសៀវភៅនោះ លោកត្រំាចង់ឲ្យសម្លាប់មេដឹកនំាស៊ីរី បន្ទាប់ពីមេដឹកនំានោះ
ប្រើអាវុធគីមីវាយប្រហារទៅលើប្រជាបលរដ្ឋ កាលពីខែ មេសា ឆ្នំា ២០១៧ ។
សៀវភៅនោះ បានសរសេរទៀតថា រដ្ឋមន្ត្រីការពារជាតិអាមេរិក បានឆ្លើយតបទៅលោកត្រំាវិញថា
លោកនឹងចាត់ការរឿងនឹង តែផ្ទុយទៅវិញគាត់បានរៀបចំគម្រោងការមួយ
ឲ្យមានការវាយប្រហារតាមអាកាស ដែលមិនប៉ះពាល់ដល់មេដឹកនំាប្រទេសស៊ីរី ។

មន្ត្រីនំាពាក្យរបស់សេតវិមាន លោកស្រីសារ៉ា សាន់ដឺ បាននិយាយថា សៀវភៅនោះ និយាយតែពីអ្វី ៗ
ដែលជាការប្រឌិតឡើងតែប៉ុណ្ណោះ គឺអតីតមន្រ្តីមួយចំនួន ដែលមិនសប្បាយចិត្ត បាននំាគ្នាប្រឌិតជារឿង
ដើម្បីធ្វើឲ្យគេមើលមក លោកត្រំា ថាជាប្រធានាធិបតីអាក្រក់មួយរូប ។