ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកជំទាវ ប៉ាល់យឿន អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានលេខាធិការដ្ឋានគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គខបជ ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈស្តីពីផលប៉ះពាល់នៃការធ្វេីចំណាកស្រុក និងអំពីេជួញដូរមនុស្ស

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃអង្គារ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវប៉ាល់យឿន អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានលេខាធិការដ្ឋានគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គខបជ ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈស្តីពីផលប៉ះពាល់នៃការធ្វេីចំណាកស្រុក និងអំពីេជួញដូរមនុស្ស នៅឃំុខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ដោយមានការចូលរួមពីលោកស្រី មាស សុម៉ាលី ស្នងការរងនគរបាលខេត្ត កញ្ញា ជួនវឌ្ឍនារី អនុប្រធានមន្ទីរកិច្ចការនារីខេត្ត លោកស្នងការរង លោកស្រីអភិបាលរងស្រុក, អធិការស្រុកទឹកផុស នគរបាលប៉ុស្តិ៍ លោកស្រីមេឃំុខ្លុងពពក តំណាងមកពីមន្ទីរ ការិយាល័យពាក់ព័ន្ធនានា និងមន្រ្តីរបស់លេខាធិការដ្ឋាន គខបជ ខេត្ត ប្រជាពលរដ្ឋចូលរួមសរុបមានចំនួន ១៦៦ នាក់ ៕