ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ម្ចាស់គម្រោងបុរី ឡេង​ ណាវ៉ាត់ត្រា​ ផ្ដល់ផ្លូវបេតុងមួយខ្សែ ជូនប្រជាពលរដ្ឋក្នុង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០១៨ — ម្ចាស់គម្រោងបុរី ឡេង​ ណាវ៉ាត់ត្រា​ បានផ្ដល់ ផ្លូវបេតុងមួយខ្សែ ជូនប្រជាពលរដ្ឋ​ រស់នៅភូមិត្រពាំងរំចេក សង្កាត់ចោម​ចៅ១ ដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋ។ ​ចៅសង្កាត់ចោមចៅ១​ លោក កង វង និងលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានចុះពិនិត្យការស្ថាបនាផ្លូវបេតុងដែលក្រុមហ៊ុនកំពុង​តែដំណើ​រ​ការស្ថាបនា ផ្លូ​វមួយខ្សែ​ ​ ប្រវែ​ងជាង៥០០ម៉ែត្រ​ ទទឹង៦ម៉ែត្រ​ កម្រាស់១​តឹកកន្លះ​ ធ្វើពីបេតុង ឆ្អឹ​​​​​​​​​​​​​​​​​​​​​ងដែក​ ស្ថិតនៅ​ ភូមិត្រពាំងរំចេក​ សង្កាត់ចោមចៅ១​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទុកជាកាដូដ៏​មា​ន​ត​ម្លៃសម្រាប់បងប្អូនប្រើប្រាស់ ដែលចំណាយថវិកា​​ប្រមាណ១០ម៉ឺនដុល្លារ​​។ ​

លោក កង វង ចៅសង្កាត់ចោមចៅ១ បានបញ្ជាក់ថា ផ្លូវបេតុងដែល​ជាកា​ដូ​របស់លោក ឧកញ៉ាឡេងណាវ៉ាត្រា ​ផ្តល់ជាកាដូ​ជូនប្រជាពលរដ្ឋនេះ គឺស្ថាបនាដោ​យប្រើ​រយៈ​ពេលចំនួន២០ថ្ងៃ ទើបរួចរាល់​។ លោកសូម​ប​ងប្អូន​មាន​​​​​​​ការយោគយល់ និងជួយសម្រួល ដល់ក្រុមហ៊ុនដើម្បីឱ្យការស្ថា​បនា​នេះ​បានរួចរាល់តាមការកំណត់។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានសំណូមពរដល់បងប្អូនប្រ​ជា​ព​លរដ្ឋដែលរស់ នៅសងខាង​ផ្លូវ ​ត្រូវចូលរួមថែរក្សាផ្លូ​វនេះឱ្យ​បានល្អ ដើម្បីឱ្យការប្រើប្រាស់បានយូអង្វែង​ ត​កូ​ន តចៅ និងសូមឱ្យបងប្អូនកុំចោល សំរាមលើផ្លូវ ត្រូវវេចខ្ចប់ទុកដាក់សំ​រាមឱ្យបានត្រឹមត្រូវ ងាយស្រួលក្រុមហ៊ុនប្រមូ​លសំរាម លើកដាក់​ឡានដឹកយកទៅចោល ។ ​

គួរបញ្ជាក់ថា ក្រៅពីការចំណាយធនធានផ្ទាល់ខ្លួន​យ៉ាងច្រើនលើការស្ថាបនាផ្លូនប្រជា ពលរដ្ឋនៅភូមិខាងលើនេះ នាពេលកន្លងមក​គេក៏សង្កេតឃើញលោក ឡេង ណាវ៉ាត់ត្រា តែងតែចូលរួម​ក្នុងការងារសប្បុរសធម៌​ ជួយបងប្អូនប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍​សែនជ័យជាបន្តបន្ទាប់ផងដែរ ៕

ដោយ ម៉ៅ ចរិយា