ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសកូរ៉េខាងត្បូងត្រួតពិនិត្យបង្គន់សាធារណៈជារៀងរាល់ថ្ងៃ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឈែនែលញូវអាស៊ី ​(០៤.០៩.១៨)

កូរ៉េខាងត្បូង៖ តាមទីភ្នាក់ងារព័ត៌មានបរទេសបានឲ្យដឹងថា ទីក្រុងសេអ៊ូល របស់ប្រទេសកូរ៉េខាងត្បូង
បានប្រកាលកាលពីថ្ងៃចន្ទនេះថា នឹងធ្វើការត្រួតពិនិត្យជារៀងរាល់ថ្ងៃនូវបង្គន់សាធារណៈ
បន្ទាប់ពីសាធារណជន បានសម្តែងការខឹងសម្បានឹងសកម្មភាពលួចដាក់កាមេរ៉ា
ដើម្បីថតការបន្ទោរបង់របស់ស្រ្តីក្នុងបង្គន់ទំាងនោះ ។

អាជ្ញាធរក្រុងសេអ៊ូល បានខិតខំអស់ជាច្រើនឆ្នំា មកហើយ ដើម្បីចាប់ជនដែលលួចប្រើកាមេរ៉ាតូច ៗ
ដើម្បីថតស្រ្តី ដែលប្រើបង្គន់សាធារណៈ ។ ក្រុមសកម្មជន
បានទាមទារឲ្យមានការអនុវត្តច្បាប់ឲ្យបានតឹងរឹង ស្តីពីការលួចដាក់កាមេរ៉ាតូច ៗ ​ទាំងនោះ ។
រូបដែលពួកគេលួចថតបាន នឹងយកទៅចែកផ្សព្វផ្សាយតាមគេហទំព័រនិយាយពីរឿងផ្លូវភេទ
ឬក៏យកទៅលក់ ។​