ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានាធិបតីប្រទេសអាហ្សង់ទីនកាត់បន្ថយចំនួនរដ្ឋមន្ត្រី​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ​ឆាយ វីកាល
ប្រភព ស៊ិនហួ ​(០៤.០៩.១៨)​

​តាមទីភ្នាក់ងារព័ត៌មានស៊ិនហួបានឲ្យដឹងថា ប្រធានាធិបតីប្រទេសអាហ្សង់ទីន លោក ម៉ូរីស្សូ ម៉ាក់គ្រី
(Mauricio Macri) នៅថ្ងៃចន្ទនេះ បានប្រកាសថា គាត់បានរំលាយក្រសួង ចំនួនជាងពាក់កណ្តាល
ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ក្នុងពេលដែលប្រទេសជាតិកំពុងជួបវិបត្តិសេដ្ឋកិច្ច ។

គាត់ក៏បានចេញគោលនយោបាយតម្លើងពន្ធនំាចូល ​ដើម្បីបង្កើនថវិកាជាតិ ផងដែរ ។
អាហ្សង់ទីន កំពុងតែត្រដាបត្រដួស ក្នុងស្ថានភាពដែលប្រទេសត្រូវជួបវិបត្តិអតិផរណាខ្ពស់
និងរូបិយបណ្ណ ធ្លាក់ថ្លៃយ៉ាងខ្លាំងចាប់តំាងពីខែ មករា មក ។

ថ្មី ៗ ​នេះ ​រដ្ឋាភិបាលប្រទេសអាហ្សង់ទីន បានទទួលប្រាក់កម្ចីចំនួន ៥០
លានពាន់ដុល្លាពីមូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីទប់ទល់នឹងវិបត្តសេដ្ឋកិច្ច ។​