ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវតំណាងសម្តេចតេជោហ៊ុន សែន សម្ភោធដាក់អោយប្រើប្រាស់សមិទ្ធផលនានា ក្នុងវត្តនាគវ័ន

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង និងលោកជំទាវជាភរិយា បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ភោធដាក់អោយប្រើប្រាស់សមិទ្ធផលនានា ក្នុងវត្តនាគវ័ន ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក នៅព្រឹកថ្ងៃទី០៤ កញ្ញាឆ្នាំ២០១៨ ។

សូមបញ្ជាក់ថា នៅមុនដំណើរការសម្ពោធពិធីខាងលើនេះ កាលពី ព្រឹកថ្ងៃច័ន្ទទី០៣ខែកញ្ញាឆ្នាំ២០១៨ រដ្ឋបាលសាលាខណ្ឌទួលគោក ដឹកនាំដោយ លោក ឯក ឃុន ដឿន ជាអភិបាលនៃគណៈ អភិបាលខណ្ឌទួលគោក លោក មែន សេរី ប្រធានក្រុមប្រឹក្សាខណ្ឌ  អភិបាលរង និងមន្ត្រីរាជការ ការិយាល័យ និងក្រុមប្រឹក្សាសង្កាត់ទាំង១០  ព្រមទាំងប្រជាពលរដ្ឋ ចំណុះជើងវត្តនាគវ័ន បានរៀបចំពិធីក្រុងពាលីតាមបែបសាសនាមួយ ដើម្បី សុំសេចក្តីសុខ សេចក្តីចំរើននៃពិធីសម្ពោធនេះផងដែរ។

សមិទ្ធផលនានា ដែលសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះរួមមាន មហាកុដិព្រះចៅអធិការ និង សមិទ្ធផលនានា ក្នុងវត្តនាគវ័នជាច្រើនទៀត ។