ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ផ្ទុះគ្រាប់បែកនៅភាគខាងជើងប្រទេសហ្វីលីពីន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ ​(03.09.18)

ហ្វីលីពីន៖ ការផ្ទុះគ្រាប់បែកដ៏ខ្លំាងមួយ បានកើតឡើងនៅក្នុងទីក្រុងមួយ នៅភាគខាងត្បូងប្រទេសហ្វីលីពីន
កាលពីថ្ងៃអាទិត្យនេះ ធ្វើឲ្យមានមនុស្សម្នាក់ស្លាប់ និង ១៥ នាក់ទៀតរងរបួស ។

ទីភ្នាក់ងារព័ត៌មានស៊ិនហួបានស្រង់សម្តីប៉ូលីស ដែលបាននិយាយថា
ការផ្ទុះនោះកើតឡើងនៅក្នុងហាងកាហ្វេមួយកន្លែងក្នុងទីក្រុង អ៊ីស៊ូឡង់ ក្នុងខេត្ត ស៊ុលតង់ គួដារ៉ាដ ។

ប៉ូលីសបានដាក់ការសង្ស័យទៅលើពួកឧទ្ទាមចលនាសេរីភាពឥស្លាម ដោយនិយាយថា
គ្មានក្រុមណាក្រៅពីឧទ្ទាមចលនាសេរីភាពឥស្លាម ដែលហ៊ានបំផ្ទុះគ្រាប់បែក
ដើម្បីបុព្វហេតុរបស់ខ្លួនទេ ។ ​ ប៉ូលីសបានបន្ថែមថា មនុស្ស បីនាក់ ក្នុងចំណោមមនុស្ស ១៥នាក់ដែលរងរបួស កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ ។