ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍៖ ក្នុងឆ្នាំ២០១៨នេះ ការបណ្ដេញជនបរទេសរស់ នៅខុសច្បាប់​បានជាង៦.០០០នាក់

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨​ — មន្រ្ដីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍បានអះអាងថា គិតត្រឹមដើមឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានបានត្រួតពិនិត្យជនបរទេសដែលកាន់កាប់ឯកសារមិនត្រឹមត្រូវ និងរស់នៅ ដោយខុស ច្បាប់នៅកម្ពុជា មានប្រមាណ៦.០០០នាក់ និងមាន២៦សញ្ជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួង មហាផ្ទៃ បានលើកឡើងថា រហូតមកដល់ពេលនេះ អាជ្ញាធរកម្ពុជាដកហូតឯកសារ មិនប្រក្រ តី បានប្រហែលប្រមាណ៨០ភាគរយហើយ សម្រាប់ជនបរទេសគ្រប់ជាតិសាសន៍ទាំងអស់ ដែលបានមករស់នៅក្នុងប្រទេសកម្ពុជាដោយគ្មានឯកសារត្រឹមត្រូវ ឬមានឯកសារ ប៉ុន្ដែលើស កាលកំណត់មិនព្រមត្រឡប់ទៅប្រទេសដើមវិញ មិនព្រមអនុវត្ដន៍តាមច្បាប់អន្ដោប្រវេសន៍ កម្ពុជាមិនបង់ថ្លៃប័ណ្ណការងារ ឬការប្រព្រឹត្ដអំពើផ្សេងៗ នឹងបណ្ដេញជនបរទេសទាំងអស់ នោះ ចេញពីប្រទេសកម្ពុជា។

ក្នុងពិធីប្រកាសមុខដំណែង បំពាក់ឋានន្ដរស័ក្ដិនាយកនគរបាលជាន់ខ្ពស់ និងសម្ពោធ ដាក់ឱ្យប្រើប្រាស់អគារថ្មីនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តម​សេនីយ៍ សុខ ផល បានបញ្ជាក់ថា អាជ្ញាធរកម្ពុជា ក្រោយពីអាជ្ញាធរដក ហូតឯកសាររួច ជនបរទេសអាចធ្វើការសម្រេចចិត្ដបានពីរយ៉ាង ទី១ គាត់អាចត្រឡប់ទៅ ប្រទេសដើមវិញ និងទី២ ជនបរទេសអន្ដោប្រវេសន៍ អាចដាក់ពាក្យស្នើសុំរស់នៅកម្ពុជា ក្នុងរយៈពេល៧ឆ្នាំ ទើបទទួលបានសញ្ជាតិខ្មែរ ប្រសិនបើមិនមានបញ្ហា ឬរឿងអីកើតឡើង ហើយចំពោះក្មេងសម្រាប់រយៈពេលបីឆ្នាំ។

ឯកឧត្តម នាយឧត្តមសេនីយ៍បានបន្ដទៀតថា ក្រៅពីការបណ្ដេញជនបរទេសដែល​មករស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់នោះ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ក៏បានសហ ការជាមួយ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រួតពិនិត្យលើប័ណ្ណការងាររបស់ពល ករបរទេសដែលបាន មកធ្វើការងារនៅក្នុងប្រទេសកម្ពុជា ដោយជនបរទេសទាំងអស់ ត្រូវ មានលិខិតឆ្លងដែន មានទិដ្ឋាការ​ការងារ និងប័ណ្ណការងារត្រឹមត្រូវ ដើម្បីឱ្យស្របទៅនឹងច្បាប់ របស់កម្ពុជា។

ឯកឧត្តម ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំ ដល់មន្រ្ដីអន្ដោប្រវេសន៍ទាំងអស់ ត្រូវខិតខំអនុវត្ដន៍បំពេញការងារតាមតួនាទី ភារកិច្ចដែល បានកំណត់ ដើម្បីគ្រប់គ្រងជនបរទេសឱ្យមានប្រសិទ្ធភាព ជាពិសេសការត្រួតពិនិត្យជន បរទេសដែលកាន់កាប់ឯកសារមិនប្រក្រតី ឬការប្រើប្រាស់មិនត្រឹមត្រូវ ដែលអាជ្ញាធរត្រូវ ដក ហូត និងអនុវត្ដន៍តាមច្បាប់ ឱ្យបានរួចរាល់នៅត្រឹមដំណាច់ឆ្នាំ២០១៨នេះ តាមការកំណត់ របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា បើគិតចាប់ពីឆ្នាំ២០១៤មក រហូតដល់ខែសីហា ឆ្នាំ២០១៨នេះ ជនបរ ទេស ដែលត្រូវបា​នអាជ្ញាធរកម្ពុជាបណ្ដេញចេញទៅប្រទេសដើមវិញប្រមាណ១៥.០០០នាក់ និងមាន៩១ សញ្ជាតិ ក្នុងនោះ ជនជាតិវៀតណាមមានចំនួន១១.១៩៥នាក់។ ដោយឡែក សម្រាប់ដើម ឆ្នាំ២០១៨នេះ ជនបរទេសដែល ត្រូវអាជ្ញាធរកម្ពុជាបណ្ដេញចេញ ឬចាប់បញ្ចូន ទៅប្រទេសកំណើតវិញមានចំនួនប្រមាណ៦.០០០នាក់ ដែលមាន២៦សញ្ជាតិ៕

ដោយ អ៊ុន រិទ្ធី

(រូបថត៖ អគ្គ.អន្ដោប្រវេសន៍)