Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1228

Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1300

Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1370

Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1441

Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1512
ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងផលិតផលនាំចេញ-នាំចូលកម្ពុជា លើកទី១៣ កម្រិតអន្តរជាតិ ចាប់ពីថ្ងៃទី០៨-១១ ខែធ្នូ ឆ្នាំ​២០១៨ – ក្រសួងព័ត៌មាន
ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងផលិតផលនាំចេញ-នាំចូលកម្ពុជា លើកទី១៣ កម្រិតអន្តរជាតិ ចាប់ពីថ្ងៃទី០៨-១១ ខែធ្នូ ឆ្នាំ​២០១៨

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨​ — ក្រសួងពាណិជ្ជកម្ម នឹង​រៀបចំ “ពិព័រណ៍ផលិតផលខ្មែរ និងផលិតផលនាំចេញ-នាំចូលកម្ពុជា លើកទី១៣ កម្រិតអន្តរជាតិ” ពីថ្ងៃទី០៨-១១ ខែធ្នូ ឆ្នាំ​២០១៨ នៅមជ្ឈមណ្ឌល ពិព័រណ៍ និងសនិ្នបាតកោះពេជ្រ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម។ ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងត្រូវបានរៀបចំអមជា​មួយ​ផងដែរ នូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដូចជាវេទិកាស្តីពីវិនិយោគ និងធុរកិច្ច សិក្ខា សាលាស្តីពីការជំរុញសកម្មភាពពាណិជ្ជកម្ម ជំនួបពាណិជ្ជកម្ម និង​កម្មវិធីចុះ​ហត្ថលេខាលើ កិច្ចសន្យាពាណិជ្ជកម្ម និងវិនិយោគជាដើម។ លើសពីនេះទៀត ក្រសួងពាណិជ្ជកម្មក៏នឹង​ដាក់ តាំងបង្ហាញផលិតផលស្រូវ-អង្ករ និងរៀបចំកម្មវិធីជំនួបពាណិជ្ជកម្មសម្រាប់អ្នកនាំចេញអង្ករ កម្ពុជា ផងដែរ។

ការរៀបចំព្រឹត្តិការណ៍ទាំងនេះ គឺក្នុងបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ នៅកម្ពុជា ជាពិសេស ការជំរុញការនាំចេញ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ ក៏នឹងផ្តល់នូវកាលានុវត្តភាព ដើម្បី​ជំរុញឱ្យបរិយាកាសពាណិជ្ជ កម្មក្នុងស្រុកមានសន្ទុះឡើង និងដើម្បីបង្កើតការតភ្ជាប់ពាណិជ្ជកម្មក្នុងស្រុករវាងរាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា និងរវាងកម្ពុជា និងពាណិជ្ជករបរទេស។

ក្រសួងពាណិជ្ជកម្ម ក៏អំពាវនាវដល់ពាណិជ្ជករ អាជីវករ​ ដែលមានបំណងចូលរួមក្នុង ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងផលិតផលនាំចេញ-នាំចូលកម្ពុជា លើកទី១៣​ ឆ្នាំ២០១៨ ឬមានគម្រោង​​ស្វែងរកដៃគូវិនិយោគ ឬត្រូវចុះហត្ថលេខា​លើ​អនុស្សរណៈយោគយល់គ្នាជា មួយដៃគូរបស់​ខ្លួន សូមអញ្ជើញមកបំពេញបែបបទ និងផ្ញើគម្រោងរបស់​ខ្លួន ​​មក អគ្គនាយក ដ្ឋានជំរុញពាណិជ្ជកម្ម នៃ​ក្រសួង​​ពាណិជ្ជកម្ម ឱ្យបានមុន​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ជា​កំហិត៕

ដោយ អ៊ុន រិទ្ធី