ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក ស៊ី ជួបជាមួយប្រធានាធិបតីអង់ហ្គោឡា

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ — ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ( Xi Jinping ) បានជួបជាមួយប្រធានាធិបតី ប្រទេសអង់ហ្គោ-ឡា លោក Joao Lourenco កាលពីថ្ងៃអាទិត្យនៅមុនកិច្ចប្រជុំកំពូលក្រុងប៉េកាំង ឆ្នាំ២០១៨ នេះ វេទិកាកិច្ចសហប្រតិបត្តិការ ចិន – អាហ្វ្រិក ( FOCAC ) ដោយកត់សម្គាល់ថា ចិន និងអង់ហ្គោឡា បានរុករករួមគ្នានូវមាគ៌ានៃការអភិវវឌ្ឍរួម ដែលប្លែកចាប់តាំងពីប្រទេសទាំងពីរបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ៨ ឆ្នាំ កន្លងទៅនេះ លោក ស៊ី បានអំពាវនាវឱ្យមានកិច្ចប្រឹងប្រែង ដើម្បីជំរុញនូវភាពជាដៃគូនេះឱ្យទៅដល់កម្រិត ដែលកាន់តែខ្ពស់ឡើងនៅពេលដែល ឆ្នាំនេះ នឹងកត់សម្គាល់ខួបទី៣៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និង អង់ហ្គោឡា ។

លោក ស៊ី បាននិយាយថា ប្រទេសចិនត្រៀមខ្លួនពង្រឹងការផ្លាស់ប្តូរគ្នាបក្សដែលកំពុងកាន់អំណាច និងបទពិសោធន៍អភិបាលកិច្ចដែលចែករំលែកគ្នាជាមួយអង់ហ្គោឡា , ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការ លើបញ្ហាអន្តរជាតិសំខាន់ៗ ។
លោក ស៊ី បាននិយាយថា ចិនមានបំណងសម្របតាមការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់ និងផ្លូវជាមួយយុទ្ធសាស្ត្រការធ្វើឱ្យមានភាពផ្សេងៗ គ្នាខាងសេដ្ឋកិច្ចរបស់ប្រទេសអង់ហ្គោឡា ព្រមទាំងបន្តផ្តល់ជំនួយដោយគ្មានការភ្ជាប់នូវលក្ខខ័ណ្ឌនយោបាយដល់គម្រោងសំខាន់ៗ ដែលសមស្របសម្រាប់យុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិរបស់អង់ហ្គោឡា ។

លោក Lourenco បាននិយាយថា ទំនាក់ទំនងអង់ហ្គោឡា ចិន គឺខ្លាំង និងរឹងមាំ ។ លោកបានអរគុណប្រទេសចិន ចំពោះការរួមចំណែករបស់ខ្លួនដល់ការកសាងឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់អង់ហ្គោឡា នឹងបាននិយាយថា ប្រទេសអង់ហ្គោឡា ធ្វើតាមយ៉ាងរឹងមាំនូវនយោបាយចិនមួយ ។

លោក Lourenco បាននិយាយថា ប្រទេសចិនតែងតែបានផ្តល់ឱ្យនូវជំនួយដ៏មានតម្លៃរបស់ខ្លួនជានិច្ចនៅពេលដែលអាហ្វ្រិកប្រឈមមុខនឹងការលំបាកនានា ព្រមទាំងបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់បំផុតនៅក្នុងសន្តិភាព និងការអភិវឌ្ឍន៍ដោយលោកបាននិយាយបន្ថែមថា បណ្តាប្រទេសអាហ្វ្រិកវាយតម្លៃខ្ពស់ដល់មិត្តភាពរបស់ខ្លួនជាមួយប្រទេសចិន ហើយសង្ឃឹមថា នឹងចូលរួមយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍន៍ FOCAC ) បន្ទាប់ពីកិច្ចប្រជុំនេះ មេដឹកនាំទាំងពីរបានធ្វើជាសាក្សី ការចុះហត្ថលេខាលើឯកសារកិច្ចសហ-ប្រតិបត្តិការទ្វេភាគី ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )