ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

បេសកជនពិសេសកូរ៉េខាងត្បូងនឹងធ្វើទស្សនកិច្ចក្រុងព្យុងយ៉ាងនៅថ្ងៃពុធ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ — វិមានខៀវប្រធានាធិបតីបាននិយាយពីថ្ងៃអាទិត្យថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចា-អ៊ីន ( Moon jae-in ) បានតែងតាំងទីប្រឹក្សាសន្តិសុខជាតិកំពូលរបស់លោក ធ្វើជាបេសកជនពិសេសមួយរូប ទៅធ្វើទស្សនកិច្ចកូរ៉េខាងជើង ។

លោក ជុង អឺយ-យ៉ុង ( Chung Eui-Yong ) ប្រធានការិយាល័យសន្តិសុខជាតិប្រធានាធិបតីនឹងដឹក នាំគណៈប្រតិភូពិសេសមួយមានសមាជិក៥រូប ទៅកាន់រដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើងនៅថ្ងៃពុធ ។

បេសកជនពិសេសរបស់លោក មូន នឹងធ្វើការពិភាក្សាគ្នាយ៉ាងទូលំទូលាយជា មួយសមភាគីកូរ៉េ ខាងជើងរបស់ខ្លួន ដែលគ្របដណ្តប់លើគម្រោងដ៏ពិតប្រាកដមួយ សម្រាប់កិច្ចប្រជុំកំពូលអន្តរកូរ៉េមួយ នាពេលខាងមុខ រវាងលោក មូន និង មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុង អ៊ុន ( Kim Jong un ) ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )