ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ស្លាប់ម្នាក់របួស១៥នាក់ក្នុងការផ្ទុះគ្រាប់បែកនៅហ្វីលីពីនភាគខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ — ការផ្ទុះដ៏ខ្លាំងបានធ្វើកក្រើកទីក្រុងមួយក្នុងប្រទេសហ្វីលីពីនភាគខាងត្បូង កាលពីថ្ងៃអាទិត្យ ដែល សម្លាប់មនុស្សម្នាក់នឹងធ្វើឱ្យរបួស១៥នាក់ទៀត ។

ពួកអាជ្ញាធរបាននិយាយថា គ្រាប់បែកធ្វើក្នុងស្រុកមួយគ្រាប់បានផ្ទុះនៅក្នុងហាង កាហ្វេអ៊ីធឺណែត មួយ ក្នុងទីក្រុងអ៊ីស៊ូឡាន ខេត្តស៊ុលតង់គូដារ៉ាត នៅប្រហែលម៉ោង ៧:៣៥ នាទីយប់ ។ ក្មេងប្រុសម្នាក់អាយុ ១៨ឆ្នាំបានស្លាប់នៅក្នុងឧប្បត្តិហេតុនេះ ។
ពួកអាជ្ញាធរបាននិយាយថា មនុស្ស៣នាក់ ដែលរបួសពីក្នុងចំណោមមនុស្សរបួស១៥នាក់នោះ កំពុងតែប្រយុទ្ធ ដើម្បីអាយុជីវិតរបស់ពួកគេនៅក្នុងមន្ទីរពេទ្យក្នុងស្រុកមួយ ។

ការផ្ទុះកាលពីថ្ងៃអាទិត្យ គឺជាការផ្ទុះលើកទី២ ក្នុងពេលមិនដល់មួយសប្តាហ៍នេះ ។ កាលពីថ្ងៃអង្គារ សប្តាហ៍កន្លងទៅគ្រាប់បែកកែច្នៃមួយគ្រាប់ក៏បានផ្ទុះឡើងផងដែរនៅអ៊ីស៊ូឡាននេះ ដែលសម្លាប់មនុស្ស៣ នាក់នឹងធ្វើឱ្យរបួសជាង៣០នាក់ទៀត ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)