ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានអាជ្ញាធរជាតិអប្សរា ត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងខួប២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

ប្រធានអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងរៀបចំខួបលើកទី២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ។

លោកជំទាវ ភឿង សកុណារដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី៣១ ខែសីហា បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងរៀបចំខួបលើកទី២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ។

លោកជំទាវ ភឿង សកុណាមានប្រសាសន៍ថាក្នុងកម្មវិធីបើក ខួបលើកទី២៥ឆ្នាំ នៃកិច្ចប្រជុំគណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ នឹងស្ថិតក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រៃនៃកម្ពុជា និងកម្មវិធីបិទ ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា៕