ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យជំរុញការផ្តល់បច្ចេកទេសដាំបន្លែសុវត្ថិភាព ដល់កសិករ

វិទ្យុជាតិកម្ពុជា ៖ អត្ថបទ លោកស្រី ធីណា ឌីណេ រូបថត លោក ចន ណារិទ្ធ៖

មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យចាប់ផ្តើម ផ្សព្វផ្សាយបច្ចេកទេសដាំបន្លែសុវត្ថិភាព ដល់ប្រជាកសិករគ្រប់ស្រុកទូទាំងខេត្ត ដើម្បីជួយបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាកសិករ បន្ទាប់ពីប្រមូលផលស្រូវរួចរាល់។

លោក ប៉ាង វ៉ាន់សេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ប្រាប់ វិទ្យុជាតិកម្ពុជាថា ការជំរុញអោយប្រជាកសិករដំាដំណាំបន្លែសុវត្ថិភាពនេះ ដោយសារតែវាមាន តម្រូវការខ្ពស់លក់បានថ្លៃខណៈដែលប្រជាពលរដ្ឋជា ច្រើនបានចាប់ផ្តើមងាកមកបរិភោគ ដំណាំប្រភេទនេះដើម្បីការពារសុខភាព។

លោកបានបញ្ជាក់ថា ក្រុមការងារជំនាញរបស់មន្ទីរកសិកម្មខេត្តបានចុះផ្តល់បច្ចេកទេសដាំបន្លែរសុវត្ថិភាព ដល់ប្រជាពលរដ្ឋ អោយចេះប្រើប្រាស់ដី ការរៀបចំប្រព័ន្ធទឹកសំរាប់ការស្រោចស្រពដោយសន្សំសំចៃទឹក ការប្រើប្រាស់ជីបំប៉ន រឺថ្នាំការពារសត្វល្អិតតាមគោលការណ៍ធម្មជាតិ ដែលធ្វើអោយដំណាំរីកលូតលាស់ល្អ ទទួលបានទិន្នផលខ្ពស់ចំណាយដើម ទុនទាប។ លោកបានបន្ថែមទៀតថា មន្ទីរក៏បានចងក្រងប្រជាកសិករទំាងនោះ ទៅជាសហគមន៍ផលិតបន្លែសុវតិ្ថភាព និងចុះកិច្ចសន្យាទិញលក់ជាមួយឈ្នួញ ឬភោជ្ជនីយដ្ឋាននិងផ្សារទំនើបនានានៅក្នុងខេត្ត ដើម្បីងាយស្រួលស្វែងរកទីផ្សារ នឹងផលិតទៅតាមតំរូវការរបស់ឈ្មួញផងដែរ។ រហូតមកទល់ពេលនេះ មន្ទីរកំពុងចងក្រងពួកគាត់ជាក្រុមកសិករ យើងក៏បានប្រជុំ ជាសិក្ខាសិលា ដែលអញ្ជើញអ្នកពាក់ព័ន្ធទាំងឡាយ មានដូចជាឈ្មួញកណ្កាល មានអ្នកលក់ដុំពួកគាត់បានជុំគ្នា ដើម្បីរៀបចំផែនការ ថាទីផ្សារនឹងគេត្រូវការប៉ុនណា ដើម្បីអោយពួកគាត់ដាំត្រូវតម្រូវតាមបរិមាណ នឹងគុណភាពដែលទីផ្សារចង់បាន ហើយយើងកំពុងតែដំណើរការរាល់ថ្ងៃនេះ។

លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា បន្លែរសុវត្ថិភាព ដែលប្រជាកសិករដាំសំរាប់ទីផ្សារ មានដូចជា ម្រះ ត្រឡាច ត្រសក់ ម្ទេសប្លោក ននោង សណ្តែក ស្ពៃក្រញ៉ាញ់ នឹងបន្លែរជាច្រើនមុខទៀត។ លោកថាការដាំបន្លែរនេះ បានធ្វើអោយប្រជាពលរដ្ឋមានជីវភាពល្អប្រសើរជាងមុនព្រោះថា បន្លែគឺជាតម្រូវការហូចចុករបស់ប្រជាពលរដ្ឋ ទូរទាំងប្រទេសដែលមិនអាចខ្វះបាន។ សម្លេង៖ អីលូវហ្នឹងការដាំបន្លែរមានការរីកដុះដាល ធ្វើអោយជីវភាពរបស់ពូកគាត់ធូធារ ដោយបីមុនគាត់ជាសួន តែអីលូវនេះទៅជាកសិកចំការធំៗ ដែលពីមុនមានផ្ទៃដីតូចៗ តែអីលូវពួកគាត់បានពង្រីកផ្ទៃដីរហូតដល់អ្នកខ្លះ ជាងមួយកិកតា នឹងខ្លះទៀតជាងកន្លះហិកតា ដែលដំណាំបន្លែរបស់ពួកគាត់ត្រូវបានលក់ជាប្រចាំ មានឈ្មួញនមានអីទៅទាក់ទងពួកគាត់ជាប្រចាំផងដែរ។

សូមបញ្ជាក់ថា នៅទូរទាំងខេត្តបន្ទាយមានជ័យមាន ផ្ទៃដីដាំដុះបន្លែសុវត្ដិភាព មានចំនួនជិត២ពាន់ហិកតា សម្រាប់ផ្គត់ផ្គង់ការនាំចេញ ទូរទាំងខេត្តបន្ទាយមានជ័យរួមទំាងខេត្ត សៀមរាប និងបណ្តាខេត្តនានាដែលនៅជាប់និងខេត្តនេះផងដែរ៕