ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខការទូតកម្ពុជាស្នើសិង្ហបុរីបង្កើនទិញអង្ករ និងផលិតផលកសិកម្មដពីកម្ពុជា

វិទ្យុជាតិកម្ពុជា ៖ ដោយ លោកស្រី ផន វាសនា

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅប្រទេសសិង្ហបុរី ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម វីវៀន បាឡាក់គ្រីស្ហណាន់ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី ដោយបានស្នើឱ្យសិង្ហបុរីទិញអង្ករ និងផលិតផលកសិកម្មដទៃទៀត     ពីកម្ពុជាឱ្យបានច្រើន។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី២៩-៣១ ខែសីហា តាមការអញ្ជើញរបស់ឯកឧត្តម វីវៀន បាឡាក់គ្រីស្ហណាន់ ដែលបានចេញផ្សាយនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានសម្តែងនូវក្តីសង្ឃឹមថា សិង្ហបុរីនឹងបង្កើនការនាំចូលនូវអង្ករ និងផលិតផលកសិកម្មដទៃទៀតពីកម្ពុជា ហើយនឹងពិចារណាឱ្យមានកិច្ចព្រមព្រៀងក្របខណ្ឌទ្វេភាគីស្តីពី សហប្រតិបត្តិការលើវិស័យការងារ។ជាមួយគ្នានោះ ឯកឧត្តម បានថ្លែងអំណរគុណសិង្ហបុរីដែលបន្តជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ពិសេសការកសាងធនធានមនុស្ស ដោយគ្របដណ្តប់លើការអភិវឌ្ឍសមត្ថភាពឌីជីថលផងដែរ៕