ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមតាលីបង់ក្នុងប្រទេសអាហ្វកានីស្ថានជំរុញឲ្យមានការសងសឹកវិញ​

វិទ្យុជាតិកម្ពុជា/​ ឆាយ វីកាល
ប្រភព រ៉យតឺ ​(៣១.០៨.១៨)

អាហ្វកានីស្ថាន៖ ក្រុមឧទ្ទាមតាលីបង់ក្នុងប្រទេសអាហ្វកានីស្ថាន នៅថ្ងៃព្រហស្បតិ៍នេះ
បានជំរុញយុទ្ធជនរបស់ខ្លួនឲ្យវាយប្រហារទៅលើទាហ៊ានហូឡង់
ដែលកំពុងបំពេញបេសសកកម្មក្នុងកងទ័ពណាតូ ដើម្បីជាការសងសឹកនឹងការរៀបចំការប្រឡងគូររូបត្លុក
បង្ហាញពីមេសាសនាឥស្លាម ម៉ូហាម៉ាដ ដែលគ្រោងរៀបចំឡើងដោយអ្នកនយោបាយហូឡង់មួយរូប ។

ទីភ្នាក់ងារព័ត៌មានបរទេសបានរាយការណ៍ថា សារគំរាមរបស់ក្រុមតាលីបង់
ត្រូវបានធ្វើឡើងមុនពេលដែលអ្នកនយោបាយនោះ ប្រកាសនៅថ្ងៃព្រហស្បតិ៍នោះដែរ ថារូបគាត់
បានលុបចោលគម្រោងរៀបចំការប្រកួតនោះហើយ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនំាពាក្យរបស់ក្រុមតាលីបង់ក្នុងប្រទេសអាហ្វកានីស្ថាន
បានហៅការប្រកួតគូររូបត្លុកនោះ ថា ជាអំពើប្រមាថដល់អ្នកកាន់សាសនាឥស្លាមទំាងអស់ ។

សេចក្តីថ្លែងការណ៍នោះ បាននិយាយថា “កងកម្លាំងសន្តិសុខអាហ្វកានីស្ថាន
បើពិតជាអ្នកកាន់សាសនាឥស្លាមមែន ឬក៏មានការគោរពចំពោះសាសនា ឥស្លាម
ត្រូវតែបង្វែរអាវុធបាញ់ទៅលើទាហ៊ានហូឡង់ វិញ
​ឬក៏ជួយយុទ្ធជនតាលីបង់ក្នុងការវាយប្រហារទៅលើទាហ៊ានហូឡង់” ។​