ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អង្គការសហប្រជាជាតិបារម្ភថា អាវុធគីមីអាចត្រូវភាគីនានាក្នុងប្រទេសស៊ីរីប្រើ​

វិទ្យុជាតិកម្ពុជា/ ឆាយ វីកាល
ប្រភព រ៉យតឺ (៣១.០៨.១៨)

អង្គការសហប្រជាជាតិ៖ នៅថ្ងៃព្រហស្បតិ៍នេះ អង្គការសហប្រជាជាតិបានសុំឲ្យប្រទេសរុស្សី អៀរ៉ង់ និងទួគី
ផ្អាកការធ្វើប្រតិបត្តិការយោធាក្នុងតំបន់អ៊ីដលីប របស់ប្រទេសស៊ីរី ដែលបើសិនជាចាប់ផ្តើម
អាចនឹងប៉ះពាល់ដល់ជនស៊ីវិលរាប់លាននាក់ និងអាចថា ភាគីទំាងងស់នឹងប្រើអាវុធគីមី
​ប្រឆំាងគ្នាទៅវិញទៅមក ។

ទីភ្នាក់ងារព័ត៌មានបរទេសបានរាយការណ៍ថា បេសកជនេពិសេសរបស់អង្គការសហាប្រជាជាតិ
ទទួលបន្ទុកកិច្ចការប្រទេសស៊ីរី បាននិយាយថា
មានការប្រមូលផ្តុំគ្នាដ៏ច្រើននូវយុទ្ធជនជាជនជាតិបរទេសជាច្រើន ក្នុងតំបន់អ៊ីដលីបនោះ
ដែលគេប៉ាន់ចំនួនថាមាន ១០.០០០ នាក់ ហើយដែលត្រូវបានអង្គការសហប្រជាជាតិចាត់ទុកថា
ជាក្រុមភេរវករ ។​

តំបន់អ៊ីដលីប គឺជាមូលដ្ឋានចុងក្រោយរបស់ពួកឧទ្ទាមប្រឆំាងនឹងរដ្ឋាភិបាលរបស់លោកអាសាដ
និងជាទីប្រមូលផ្តុំសម្រាប់យុទ្ធជន និងជនស៊ីវិល ដែលរត់គេចចេញពីការប្រយុទ្ធគ្នា
ក្នុងរដ្ឋផ្សេងទៀតក្នុងប្រទេសស៊ីរី ។