ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសកូរ៉េខាងត្បូង និងចិនធ្វើវេទិកាស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ — ឃ្លាំងសុវត្ថិភាពកូរ៉េ(KSD)​បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានធ្វើសន្និសីទ​មួយ ស្តីអំពីរបៀបជំរុញកិច្ចសហប្រតិបត្តិការ​នៅក្នុងផ្នែកហិរញ្ញវត្ថុជាមួយប្រទេសចិន។


តាម KSD បានឱ្យដឹងថា វេទិកាកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុកូរ៉េខាងត្បូង-ចិន​ឆ្នាំ​២០១៨ ដែលវាគឺជាលើកទីបីហើយនៃវេទិកាបែបនេះ ត្រូវបានគេធ្វើឡើងនៅក្នុងទីក្រុង​ Qingdao របស់ប្រទេសចិន​។

KSD បានបន្ថែមទៀតថា ក្នុងអំឡុងពេលព្រឹត្តិការណ៍រយៈពេលមួយថ្ងៃនេះ ពួកជំនាញនិងពួកមន្រ្តីនានា​មកពីប្រទេសដែលនៅជិតខាងទាំងពីរ បានពិភាក្សាគ្នាអំពីបញ្ហាហិរញ្ញវត្ថុ​ជាច្រើន មានដូចជា ការដោះដូរមូលបត្រ និងការផ្តល់ជូនជាសាធារណៈដំបូង​ ជាពិសេស​ផ្លូវនាពេលអនាគតដែលចង់បានសម្រាប់ចំណងទាក់ទងខាងហិញ្ញវត្ថុទីក្រុងសេអ៊ូល-ប៉េកាំង។

KSD បាននិយាយនៅក្នុងការចេញផ្សាយមួយថា យើងនឹងស្វែងរកមធ្យោបាយនានា​ក្នុងការ​ជំរុញដើមទុនទីផ្សារបន្ថែមទៀត ដោយការផ្លាស់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិ​បត្តិការកាន់តែជិតស្និទ្ធ ជាមួយពួកអាជ្ញាធរខាងហិរញ្ញវត្ថុនៅក្នុងប្រទេសចិន៕​

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )